ព័ត៌មានអន្តរជាតិ

អាមេរិក លើកឡើងអំពីលទ្ធភាព ដែលចិនវាយប្រហារលើកោះតៃវ៉ាន់

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងចាត់វិធានការគ្រប់ជំហាន ដើម្បីធានាថា ប្រទេសចិន នឹងមិនឈ្លានពានកោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា 

ថ្លែងនៅក្នុងសន្និសីទក្លឹបសេដ្ឋកិច្ច ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Sullivan បានស្នើថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុង “មើលដោយប្រុងប្រយ័ត្ន” នៅពេលនេះ ចំពោះព្រឹត្តិការណ៍នៅអ៊ុយក្រែន បន្ទាប់ពីការចាប់ផ្តើមការវាយលុកយោធា របស់រុស្ស៊ីកាលពីខែកុម្ភៈ “ដើម្បីរៀនមេរៀនធំ ៗ រួមទាំងទាក់ទងនឹងកោះតៃវ៉ាន់” ។

ដោយសង្កត់ធ្ងន់ថា “ស្ថានភាពជាមួយអ៊ុយក្រែន និងស្ថានភាពជាមួយកោះតៃវ៉ាន់មិនដូចគ្នាទេ” ទោះបីជាយ៉ាងណាក៏ដោយ លោក Sullivan បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្ត្រីអាមេរិក បានកំពុងប្រាប់សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនថា “រឿងបែបនេះអាចកើតឡើង នៅអឺរ៉ុប ហើយ រឿងបែបនេះ ក៏អាចកើតឡើងនៅឥណ្ឌូប៉ាស៊ីហ្វិកដែរ»។

នៅពេលសួរថា តើរដ្ឋាភិបាលអាមេរិក នឹងឈរនៅទីណា ប្រសិនបើចិនឈ្លានពានកោះតៃវ៉ាន់នោះ លោក Sullivan បានឆ្លើយតបថា “គោលនយោបាយរដ្ឋាភិបាលផ្លូវការ របស់យើង គឺយើងនឹងចាត់វិធានការ គ្រប់ជំហានដែលយើងអាចធ្វើបាន ដើម្បីធានាថាវាមិនកើតឡើង” ៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top