ទុកប្រជាជន ក្នុងចិត្ត គិតគូរ ដល់ប្រជាជន ក្នុងគ្រប់កាលៈទេសៈ ប្រើពាក្យសាមញ្ញ និយាយជាមួយប្រជាជន និងខិតខំ ដើម្បីប្រជាជន មនោសញ្ចេតនា របស់លោក Xi Jinping ចំពោះប្រជាជន មានប្រភពមកពីបទពិសោធន៍ រីកលូតលាស់ ដ៏ពិសេសពិសាល របស់លោក ដែលប្រកបដោយភាព វេទនាជូរចត់ ។
កាលពីឆ្នាំ១៩៦៩ លោកXi Jinpingដែលមានអាយុមិនទាន់ដល់១៦ឆ្នាំផង បានស្នើសុំដោយស្ម័គ្រចិត្ត ចុះទៅតាមទីជនបទ នៅតំបន់ខាងជើងខេត្តShan Xi ធ្វើស្រែចម្ការ លោកបានទៅដល់ក្រុមLiang Jiahe សហគមន៍ Wen Anyiស្រុកYanchuan ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ លោក Xi Jinping ស្ទើរតែមិនបានឈប់ សម្រាកសោះ ធ្វើស្រែ អូសធ្យូងថ្ម ជីកទំនប់ និងរែកលាមកសត្វ ជាដើម ដែលការងារទាំងអស់នេះ លោកបានធ្វើអស់ហើយ ។
នៅក្នុងកែវភ្នែករបស់អ្នកភូមិ លោកXi Jinping ដែលអាចរែកស្រូវសាលី ៥០គីឡូ ដើរ៥គីឡូម៉ែត្រ មិនឈប់ សម្រាក គឺជាក្មេងជំនាន់ក្រោយ ដែលអត់ធ្មត់ និងឧស្សាហ៍ព្យាយាមម្នាក់ ធ្វើស្រែមិនស្តាយកម្លាំង មានចំណេះចេះដឹង និងវៃឆ្លាតមានគំនិតច្រើន ហេតុដូច្នេះបានទទួលការទុក ចិត្តពីអ្នកភូមិបន្ដិចម្ដងៗ និងបានចូលជាសមាជិក ក្រុមយុវជននិងក្លាយទៅជាសមាជិកបក្ស កុម្មុយនីស្តចិន រហូត ដល់ធ្វើជាលេខា សាខាបក្សរបស់ក្រុមតែម្តង ។
បើទោះបីថា ការរស់នៅតំបន់ជន បទពិបាកខ្លាំងណាស់ តែក៏ជាកន្លែងទីមួយ សម្រាប់លោក Xi Jinping ដែលធ្វើឱ្យលោកលូតលាស់ធំឡើង ដោយឆ្លង កាត់ច្រើន និងអាចបញ្ចេញសមត្ថភាពបាន ។ ដើម្បីពង្រីកទំហំដីស្រែ ដល់រដូវរងាមានទំនេរពីធ្វើស្រែ លោកបានដឹកនាំអ្នកភូមិ ជួសជុលទំនប់ទឹក ដោយរាល់លើក លោកសុទ្ធ តែធ្វើជាគំរូឈរនៅក្នុងទឹកកក ដោយជើងទទេឈួសទឹកកក សម្អាតបាតទំនប់ ។ លោក Xi Jinping បានប្រមូលពួកជាង ដែកបង្កើតសមាគមជាងដែក ។ សមាគមធ្វើឧបករណ៍កសិកម្ម ក្រៅពីអាចប្រើប្រាស សម្រាប់ខ្លួនឯងបានគ្រប់គ្រាន់ ហើយក៏អាចលក់ឱ្យភូមិក្បែរៗនោះ ដើម្បីបន្ថែមប្រាក់ ចំណូលដល់សមាគម ។
លោកបានមើលកាសែតឃើញថា នៅខេត្តSi Chuanកំពុងអភិវឌ្ឍជីវ ឧស្ម័ន គាត់ក៏ទៅសុំបទពិសោធន៍ពីគេ មកវិញ សាងសង់ស្រះជីវឧស្ម័ន ដំបូងគេនៅតំបន់ខាងជើង ខេត្ត Shan Xi ហើយដឹកនាំអ្នកភូមិក្លាយទៅជាភូមិទី១ ប្រើជីវឧស្ម័នក្នុងខេត្តតែម្តង ដែលបានដោះស្រាយបញ្ហាហូបចុក និងបំភ្លឺភ្លើង របស់អ្នកភូមិ ។ ខាងរដ្ឋធានី ប៉េកាំង ធ្លាប់ចែកម៉ូតូកង់បីជារង្វាន់ លើកទឹកចិត្ត ដល់យុវជនចុះមូលដ្ឋានដ៏ឆ្នើម ដែលនៅសម័យនោះ ជារបស់កម្រមានណាស់ នៅក្នុងភូមិនោះ។លោកXi Jinping បានយកម៉ូតូកង់បីនោះទៅដូរ ជាត្រាក់ទ័រ ម៉ាស៊ីនកិនម្សៅ ម៉ាស៊ីនបូមទឹកជាដើម ដើម្បីចែក ជូនអ្នកភូមិប្រើប្រាស់ ៕