វេលាម៉ោង១០ នៅព្រឹកថ្ងៃទី១៦ ខែមេសា បន្ទប់វិលត្រឡប់មកវិញ នៃយានអវកាសផ្ទុកមនុស្ស Shenzhou-13 របស់ចិនបានចុះចតដោយជោគជ័យ ។ អវកាសយានិកបីនាក់ បានវិលត្រឡប់មកដល់ផែនដីវិញ បន្ទាប់ពីបញ្ចប់ដំណើរ ក្នុងអវកាសអស់រយៈពេល៦ខែ ។ និយាយចំពោះប្រទេសចិន ខណៈដែលយាន អវកាសផ្ទុកមនុស្ស Shenzhou-13 វិលត្រឡប់មកដល់ផែនដី វិញនេះ គឺមានន័យថា ដំណាក់កាលពិនិត្យ បញ្ជាក់ពីបច្ចេកទេសគន្លឹះ នៃស្ថានីយអវកាសរបស់ចិន ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ពោលគឺជំរុញ ឱ្យគំនិតផ្តួចផ្តើមស្តីពី “ការចែករំលែកអវកាសជាសកល” នៃអង្គការសហប្រជាជាតិ បោះជំហានទៅមុខ ។
អ្វីដែលគួរ ឱ្យយកចិត្តទុក ដាក់ នោះគឺ បើប្រៀបធៀប នឹងយានអវកាស Shenzhou-12 ដែលបានហោះហើរជុំវិញ ផែនដី១១ ជុំអស់រយៈពេលជាងមួយថ្ងៃ ទើបវិលត្រឡប់មកវិញ យានអវកាស Shenzhou-13 ត្រឹមតែហោះហើរជុំវិញ ផែនដី៥ជុំអស់រយៈពេលតែប៉ុន្មានម៉ោង ក៏បានវិលត្រឡប់មកវិញហើយ ។ ពេលវេលានេះរហូតដល់កាន់តែខ្លី ជាងការបំពេញបេសកកម្មឆ្លងទីក្រុងលើផែនដី ដែលមានការប្រឌិតថ្មី និងសមិទ្ធិផលខាងបច្ចេកទេស គួរឱ្យភ្ញាក់ផ្អើល ។
ក្នុងរយៈពេលកន្លះឆ្នាំកន្លងទៅ យានអវកាសផ្ទុកមនុស្ស Shenzhou-13 បានសម្រេចបាននូវភារកិច្ចកំណត់ជាស្រេចទាំងអស់ដោយគាប់ប្រសើរ ពោលគឺ អវកាសយានិកបីនាក់ដើរ ចេញពីកាប៊ីនពីរលើក ធ្វើការពិសោធន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាច្រើន រៀនសូត្រនិង ធ្វើ អន្តរកម្មជាមួយទាំងក្នុងនិងក្រៅ ប្រទេសចិនតាមរយៈការ បង្រៀនក្នុងអវកាស ជាដើម ដែលបានបង្កើត “លើកដំបូង” ជាច្រើន ក៏ដូចជានាំមកនូវការ ដកបទពិសោធន៍ថ្មី ក្នុងអវកាសដ៏ពិសេសជាច្រើន ដល់ទូទាំងពិភពលោកផងដែរ ។
ក្នុងសម្រែកសាទរយ៉ាងរំភើបរីករាយ របស់មនុស្ស ចំពោះយានអវកាសផ្ទុកមនុស្ស Shenzhou-13 ដែលបានវិលត្រឡប់មកវិញដោយជោគជ័យ អ្វីដែលកាន់តែត្រូវចងចាំ គឺសមិទ្ធិផលខាងវិស័យអវកាសផ្ទុកមនុស្សរបស់ចិន បានមកដោយមិនងាយទេ ។ ទន្ទឹមនឹងភារកិច្ចហោះហើរ នៃយានអវកាសផ្ទុកមនុស្ស Shenzhou-13 ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ស្ថានីយអវកាសរបស់ចិន នឹងឈានចូលដំណាក់កាលស្ថាបនា ដែលមានគោលដៅកសាងស្ថានីយអ វកាសខ្នាតធំជាអចិន្ត្រៃយ៍ដែលមានចំណុះពី៦០ដល់១៨០តោន ដោយម្ចាស់ការ ហើយនៅប៉ុន្មានឆ្នាំខាងមុខ វាប្រហែល នឹងក្លាយជាស្ថានីយ អវកាសតែមួយគត់ ដែលដំណើរការតាមគន្លង ។ នេះមិនត្រឹមតែជាសមិទ្ធផល ខាងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាដ៏សំខាន់ ដែលជនជាតិចិនទទួល បានប៉ុណ្ណោះទេ ថែមទាំងក៏ជាការចាប់ផ្តើម នៃដំណាក់កាលថ្មី ដែលមនុស្សជាតិទាំងមូល ធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីស្វែង រកអវកាសផងដែរ ។
ស្ថានីយអវកាសចិន ជាគម្រោងស្រដៀងគ្នា ដែលបានបើកទ្វារ ជាសាធារណៈ ចំពោះរដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ ទាំងអស់ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ។ បច្ចុប្បន្ននេះ គម្រោងចំនួន៩ នៃប្រទេសចំនួន១៧ និងអង្គភាពជាក់ស្តែង ចំនួន២៣ ក្លាយជាគម្រោងជំហានដំបូង ក្នុងការពិសោធន៍ វិទ្យាសាស្ត្រ នៃស្ថានីយអវកាសរបស់ចិន ។ លោក Simonetta Di Pippo ប្រធានការិយាល័យកិច្ចការ អវកាសនៃអង្គការសហប្រជាជាតិ បានវាយតម្លៃថា ចិនបើកទូលាយស្ថានីយ អវកាសជាចំណែកដ៏សំខាន់ នៃគំនិតផ្តួចផ្តើមស្តីពី “ការចែករំលែកអវកាសជាសកល” នៃអង្គការសហប្រជាជាតិ ហើយក៏ជា “គំរូដ៏មហិមា”មួយផងដែរ ។
លំហអវកាសជា របស់មនុស្សជាតិទាំងមូល ។ ស្ថានីយអវកាសរបស់ចិន ដែលបើកទ្វារចំពោះទូទាំងពិភពលោក នឹងក្លាយជា “ផ្ទះរួមរបស់ មនុស្សជាតិទាំងមូល” ដែលជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់ចិនក្នុងការជំរុញការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ ក្នុងលំហអវកាស ។