ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ សេដ្ឋកិច្ច នៃប្រទេសចិន តម្កល់ទុកភាព នឹងនរជាចម្បង

តាមទិន្នន័យសេដ្ឋកិច្ចជាតិ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២២ ដែលរដ្ឋាភិបាលចិន បានប្រកាសនៅថ្ងៃទី១៨ ខែមេសា បង្ហាញឱ្យឃើញថា គណនាជាបឋម ផលិតផលក្នុងស្រុក សរុបក្នុងត្រីមាសទីមួយ មានចំនួន២៧០១៧៨០០ លានប្រាក់យាន់ចិន បើគណនាដោយមិនប្ដូរតម្លៃ នោះបានកើនឡើង ៤.៨ភាគរយ បើប្រៀបធៀប នឹងត្រីមាសទីមួយឆ្នាំ២០២១ ។ ប្រព័ន្ធសារព័ត៌មានបរទេស ជាច្រើនបានប្រើពាក្យថា “លើសពីការប៉ាន់ប្រមាណទុកជាមុន” មកពិពណ៌នាចំពោះកំណើននេះ ។

ប្រឈមនឹងភាពស្មុគស្មាញ និងតឹងរ៉ឹង នៃសភាពការណ៍អន្តរជាតិ និងការសាកល្បងជាច្រើន ដែលបង្កដោយការរីករាលដាល នៃជំងឺឆ្លងក្នុងស្រុក កំណើន៤.៨ភាគរយនេះ គឺទទួលបានមកដោយមិនងាយទេ ។ ការវិនិយោគទ្រព្យសម្បត្តិថេរ ទូទាំងប្រទេសចិន បានកើនឡើង៩.៣ភាគរយ បើប្រៀបធៀប នឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២១ បរិមាណលក់រាយសរុប នៃទំនិញប្រើប្រាស់ សង្គម បានកើនឡើង ៣.៣ភាគរយ បើប្រៀបធៀប នឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២១ ទំហំសរុបខាងការនាំចេញ នាំចូលទំនិញ បានកើន ឡើង១០.៧ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ។ ល ។ មើលសរុបទៅ សេដ្ឋកិច្ចប្រទេសចិន ក្នុងត្រីមាសទីមួយបន្ត និន្នាការអភិវឌ្ឍន៍ ងើបឡើងវិញ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ បានដំណើរ ការក្នុងចន្លោះដ៏សមរម្យ ដែលបានបំពេញ បន្ថែមនូវលក្ខណៈនឹងនរ ដល់សេដ្ឋកិច្ចពិភពលោក ដែលពោរពេញទៅ ដោយភាពមិនប្រាកដប្រជា ។

តើភាពនឹងនរមកពីកន្លែងណា? មួយផ្នែក គឺមកពីរដ្ឋាភិបាលចិនបានខិតខំគ្រោងផែនការ បង្ការនិងគ្រប់គ្រង់ស្ថានការណ៍ ជំងឺរីករាលដាល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ ចាប់ពីការអនុវត្តន៍គោលនយោបាយ អាចបង្វិល សងវិញនូវពន្ធអាករ លើតម្លៃបន្ថែម ក្នុងទ្រង់ទ្រាយធំ ដល់ការប្រើប្រាស់ប័ណ្ណ បំណុលរដ្ឋាភិបាលឱ្យបានល្អ ដើម្បីពង្រីកការវិនិយោគ ដ៏មានប្រសិទ្ធិភាព រហូត ដល់ការប្រើប្រាស់ ដោយសមរម្យនូវ គោលនយោបាយរូបិយវត្ថុ នៅពេលថ្មីៗនេះ ប្រទេសចិនបានដាក់ចេញវិធានការជាច្រើនសម្រាប់លំនឹងសេដ្ឋកិច្ចជាញឹកញាប់ ជាពិសេស ដៅចំពោះតួអង្គសំខាន់ៗ ក្នុងទីផ្សារដែលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បានបង្កើនកម្លាំងធានា ដែលមានការបន្ធូរបន្ថយភាពក្រីក្រ និងធានា បាននូវឱកាសការងារជាដើម ជួយដល់សេដ្ឋកិច្ចប្រទេសចិន ឱ្យដើរទៅមុខប្រកបដោយស្ថិរភាព ។ មួយផ្នែកទៀត សហគ្រាសចិន កំពុងខំប្រឹងពង្រីកឧត្តមភាព របស់ខ្លួនដើម្បីជំរុញការអភិវឌ្ឍ ជាពិសេសគឺប្រកាន់ខ្ជាប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ដែលជំរុញ ដោយការច្នៃប្រឌិតថ្មី។

ពិព័រណ៍ទំនិញនាំចេញនាំចូល នៃប្រទេសចិនលើកទី១៣១ ដែលកំពុងបើកធ្វើនៅក្រុងហ្វាងចូវ ប្រទេសចិន ក៏ជាបង្អួចមួយរបស់ប្រទេសចិន ដែលចែករំលែក ឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកផងដែរ ។ ពិព័រណ៍ទំនិញនាំចូល នៃពិព័រណ៍ទំនិញនាំចេញនាំចូលលើកនេះ បានទាក់ទាញ សហគ្រាសបរទេសចំនួន៤០២ ដែលមកពីប្រទេសនិងតំបន់ចំនួន៣២មកចូលរួម ។ ឆ្នាំងបាយអគ្គីសនីរបស់ជប៉ុន ទឹកថ្នាំការពារមូសរបស់ថៃ និងទឹកយិនសិនរបស់កូរ៉េខាងត្បូង ។ល។ ទីផ្សារចិនកំពុងក្លាយជា “ទីផ្សារពិភពលោក” ជាសន្សឹមៗ ។

តាំងពីខែមីនាឆ្នាំ២០២២មក ដោយសារកត្តាកើតមានជាយថាហេតុក្នុងស្រុកនិងអន្តរជាតិបានលើសពីការប៉ាន់ប្រមាណទុកជាមុន បានជាកំណើននៃសន្ទស្សន៍សំខាន់ៗមួយចំនួនខាងសេដ្ឋកិច្ចប្រទេសចិនបានបង្អង់ល្បឿន សម្ពាធដែលសេដ្ឋកិច្ចធ្លាក់ចុះមានការកើនឡើង ។ ប៉ុន្តែ បើមើលពីពេញមួយឆ្នាំ សេដ្ឋកិច្ចនៃប្រទេសចិន មានសង្ឃឹមអាចរក្សានិន្នាការអភិវឌ្ឍន៍ងើបឡើងវិញ ពីព្រោះ និន្នាការល្អប្រសើរ នៃសេដ្ឋកិច្ចប្រទេសចិន ដែលស្ថិរភាពក្នុង រយៈពេលយូរមិនកែប្រែទេ លក្ខណៈនៃសេដ្ឋកិច្ចចិន ដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្លាំង ភាពធន់គ្រប់គ្រាន់ និងចន្លោះអភិវឌ្ឍន៍ យ៉ាងទូលំទូលាយ ក៏មិនកែប្រែផងដែរ ។
“តម្កល់ទុកភាព នឹងនរជាចម្បង អភិវឌ្ឍដោយឈរលើភាព នឹងនរ” ប្រទេសចិនមានសមត្ថភាព និង មានលក្ខខ័ណ្ឌយកឈ្នះ លើការលំបាកនិង ការសាកល្បងទាំងឡាយ ដើម្បីសម្រេច បាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ បន្តធ្វើជា “ម៉ាស៊ីនលំនឹងនៃសេដ្ឋកិច្ចពិភពលោក ”តទៅទៀត ៕

To Top