សន្និសីទប្រចាំឆ្នាំ២០២២ របស់វេទិកាទ្វីបអាស៊ីBoao នឹងបើកធ្វើពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសាខាងមុខនេះ ក្រោមប្រធានបទ “ជំងឺឆ្លងនិងពិភពលោក ៖ រួមគ្នាជំរុញការ អភិវឌ្ឍជាសកល បង្កើតអនាគតជាមួយគ្នា” ។ សន្និសីទលើកនេះ នឹងធ្វើនៅកន្លែងផ្ទាល់ និងតាមអនឡាញ ។
ក្រោមការជំរុញ នៃវេទិកានេះ ឃុំ Boao ខេត្តហៃណាន ប្រទេសចិន បានសកម្មជំរុញការ អភិវឌ្ឍចម្រុះទាំង វិស័យជនបទ កសិកម្ម និងឧស្សាហកម្ម ទេសចរណ៍ ដោយរុករកមាគ៌ា អភិវឌ្ឍន៍ជនបទ ភូមិឃុំនៅទីនេះ បានប្រែមុខមាត់វិវឌ្ឍរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ៕