បរទេស៖ ប្រទេសអេស្បាញបានជូនដំណឹងដល់គណៈកម្មការអឺរ៉ុបថា ផែនការកាត់បន្ថយតម្លៃរួមគ្នា ជាមួយប្រទេសព័រទុយហ្គាល់ អាចនឹងដាក់កម្រិតលើការលក់ ថាមពល ទៅឱ្យប្រទេសបារាំង។ នេះបើតាមកាសែត El Pais បានរាយការណ៍កាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុង ម៉ាឌ្រីដ គឺជាអ្នកផ្គត់ផ្គង់អគ្គិសនីនាំចូលតែមួយដ៏ធំជាងគេនៅភាគខាងជើងនៃប្រទេសជិតខាងរបស់ខ្លួន ហើយការដាក់កំហិតដែលអាចកើត មាននៅពេលដែលសហភាពអឺរ៉ុប ទាំងមូល ជួបបញ្ហាជាមួយនឹងថ្លៃថាមពលកើនឡើង។
ប្រទស អេស្បាញ និងព័រទុយហ្គាល់ បានព្រមព្រៀងគ្នា កាលពីចុងខែមីនា ដើម្បីកាត់បន្ថយតម្លៃឧស្ម័នដែលប្រើប្រាស់ក្នុងការផលិតអគ្គិសនីឱ្យស្មើនឹង 30 អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ក្នុងមួយម៉ោង (32.50 ដុល្លារ)។ ខណៈពេលដែលទីក្រុងព្រុចសែល បានផ្តល់ការលើកលែងដល់ ប្រទេសទាំងពីរចំពោះច្បាប់ ធម្មតារបស់ខ្លួន និងអនុញ្ញាតឱ្យការរៀបចំនេះដំណើរការទៅមុខ, ទីក្រុង ម៉ាឌ្រីដ និងទីក្រុង Lisbon បានផ្តល់ដំណឹងអាក្រក់មួយចំនួនដល់តំបន់អឺរ៉ុប ។
យោងតាមឯកសារ ដែលបានដកស្រង់ដោយកាសែត គឺថា ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់នឹងត្រូវដាក់ “ការរឹតបន្តឹងមួយចំនួន” លើការលក់ថាមពលទៅឱ្យប្រទេសបារាំង៕
ប្រែសម្រួលៈ ណៃ តុលា