ព័ត៌មានអន្តរជាតិ

អឺរ៉ុប និងអាមេរិក សម្រេច បន្ថែមទណ្ឌកម្មទៀត ទៅលើប្រទេសរុស្សី

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារបានប្រកាសថា ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឈានដល់ ការព្រមព្រៀង និងឯកភាពគ្នាយ៉ាង ទូលំទូលាយ អំពីតម្រូវការ ក្នុងការបង្កើន ក្នុងការបន្តដាក់ សម្ពាធទៅលើ រដ្ឋាភិបាលទីក្រុងមូស្កូ តាមរយៈការដាក់ទណ្ឌកម្ម បន្ថែមទៀត ។

នៅក្នុងអំឡុង នៃកិច្ចប្រជុំតាមអនឡាញ រវាងសហរដ្ឋអាមេរិក និងបណ្តាមេដឹកនាំប្រជាជាតិអឺរ៉ុប នោះផងដែរបានបញ្ជាក់ថា គ្រប់ភាគីទាំងអស់ បានព្រមព្រៀង ក្នុងការបន្តបង្កើន សំពាធអន្តរជាតិ ធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ឲ្យនៅដាច់ដោយឡែក កាន់តែខ្លាំងឡើង។

ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រកាសបញ្ជាក់ នៅលើបណ្តាញសង្គម Twitter ថា៖ពួកយើងនឹងបន្ថែមទណ្ឌកម្ម ប្រឆាំងទៅនឹងប្រទេសរុស្សី សាជាថ្មីម្តងទៀត ។

ទោះបីជាយ៉ាងណាក្តីគេ នៅមិនទាន់បានដឹងទេថា តើទណ្ឌកម្មទាំងនោះត្រូវបានរៀបចំ យ៉ាងណានិងមានរូបរាង យ៉ាងណានៅឡើយ ប៉ុន្តែជឿជាក់ថាទំនិងជានឹង ផ្តោតសំខាន់ ទៅលើវិស័យឧស្សាហកម្ម៕

ប្រែសម្រួល៖ស៊ុនលី

To Top