ព័ត៌មានអន្តរជាតិ

CMG ផលិតកម្មវិធីទូរទស្សន៍ពិសេស ដោយអញ្ជើញ អ្នកនិយមចូលចិត្តភាសាចិន ទូទាំងសកលលោកចូលរួម រៀនភាសាចិន តាមអនឡាញ

ថ្ងៃទី២០ ខែមេសា កម្មវិធី«ចាប់ផ្តើមបង្រៀនហើយ /开讲啦» ដែលជាកម្មវិធីទូរទស្សន៍ពិសេស ដើម្បីសាទរទិវាភាសាចិន នៃអង្គការសហប្រជាជាតិ នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍CCTV-1 នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ហើយក៏ជាការចាប់ផ្តើម នៃសកម្មភាពក្រោមប្រធានបទ “ភាសាចិនដ៏ទាក់ទាញ” នៃ CMG ផងដែរ។

គួរបញ្ជាក់ថា កម្មវិធីពិសេសដើម្បីអបអរសាទរ ទិវាភាសាចិន នៃអង្គការសហប្រជាជាតិនេះ គឺសហការរៀបចំដោយ CMG និងសហព័ន្ធភាសាចិន ដែលជាវេទិកាអប់រំភាសាចិន តាមអនឡាញធំបំផុតលើអន្តរជាតិ។ កាលពីឆ្នាំ២០១០ ការិយាល័យព័ត៌មាន នៃអ.ស.ប.បានប្រកាសបង្កើតទិវាភាសា នៃអ.ស.ប. ក្នុងគោលបំណងជំរុញពិពិធកម្ម នៃភាសានិងវប្បធម៌។ ក្នុងនោះ ទិវាភាសាចិនត្រូវបាន កំណត់យកថ្ងៃ GUYU /谷雨 ដែលជារដូវកាលមួយ ក្នុងចំណោមរដូវកាលទាំង ២៤ តាមច័ន្ទគតិចិន ដើម្បីរំលឹកដល់ការរួមចំណែក របស់លោកCangJie /仓颉ដែលត្រូវស្គាល់ថាជា “បុព្វបុរសបង្កើតអក្សរប្រជាជាតិចិន”។

កម្មវិធីពិសេស«ចាប់ផ្តើមបង្រៀនហើយ /开讲啦» បានអញ្ជើញអ្នក ដែលចូលចិត្តភាសាចិន ចំនួន១០០នាក់ ដែលមកពីប្រទេសចំនួន ៤២ លើពិភពលោក ជាតំណាងដើម្បីចូលរៀន តាមអនឡាញ ក្នុងពេលតែមួយ ដើម្បីចែករំលែកពីចំណាប់អារម្មណ៍ អំពីការសិក្សាភាសាចិនរបស់ខ្លួន ក៏ដូចជាធ្វើការផ្លាស់ប្តូរវប្បធម៌ចិន និងអន្តរជាតិ។

គួរបញ្ជាក់ថា ឆ្លៀតឱកាសទិវាភាសាចិន នៃអង្គការសហប្រជាជាតិ សកម្មភាពក្រោមប្រធានបទ “ភាសាចិនដ៏ទាក់ទាញ” នឹងចាក់ផ្សាយកម្មវិធីវប្បធម៌ចិន ជាច្រើនទៀត ដែលសុទ្ធតែផលិតដោយCMG មានដូចជា កម្មវិធី«ជួបជាមួយអក្សរចិន» «រឿងរ៉ាវអក្សរចិនរបស់ខ្ញុំ» «គំនូរចូលឆ្នាំ» ជាដើម ដែលផ្តោតលើតួអក្សរចិន កំណាព្យ អក្សរផ្ចង់ និងគំនូរបុរាណរបស់ប្រទេសចិន។ កម្មវិធីទាំងនេះក៏នឹងចាក់ផ្សាយតាមគេហទំព័រ CCTV.COM CGTN.COM CRI.CN និងបណ្តាញទំនាក់ទំនងសង្គមជាតិ និងអន្តរជាតិ ៕

To Top