ព័ត៌មានអន្តរជាតិ

រញ្ជួយដីមួយកម្រិត៦.០រ៉ិចទ័រ វាយប្រហារ ភាគខាងកើតហ្វីលីពីន

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីមួយកម្រិត៦.០រ៉ិចទ័រ វាយប្រហារភាគខាងកើត នៃប្រទេសហ្វីលីពីន ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងកាលពីថ្ងៃពុធថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានរញ្ជួយនៅចម្ងាយ៥១គីឡូម៉ែត្រ ភាគខាងកើតឈៀង អាគ្នេយ៏នៃក្រុង Manay ប្រទេសហ្វីលីពីន នៅវេលាម៉ោង២១និង៥៧នាទី ម៉ោងសកលកាលពីថ្ងៃពុធ ។

ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនេះ មានជម្រៅ៥១.៣៣គីឡូម៉ែត្រ ហើយត្រូវបាន វាយតម្លៃបឋម ដែលកំណត់ឃើញថា មានរង្វាស់៦.៩៨២៧ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១២៦.៩៤៥៣ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។
បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះ កើតឡើង នៅមិនទាន់មានសេចក្តីរាយការណ៍ លម្អិតណាមួយបន្ថែមទៀត នៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top