ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង៖ សេដ្ឋកិច្ចចិន នឹងផ្តល់ថាមវន្តដ៏អស្ចារ្យ សម្រាប់ស្ថិរភាពការស្ទុះ ងើបសេដ្ឋកិច្ចពិភពលោក

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចចិន នឹងផ្តល់ថាមវន្តដ៏អស្ចារ្យសម្រាប់ស្ថិរភាព និងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក និងឱកាសទីផ្សារកាន់តែទូលំទូលាយ សម្រាប់ប្រទេសទាំងអស់។

មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចិន – ភាពធន់រឹងមាំ សក្ដានុពលដ៏ធំសម្បើម បន្ទប់ដ៏ធំសម្រាប់ការធ្វើសមយុទ្ធ និងនិរន្តរភាពរយៈពេលវែង – នៅតែមិនផ្លាស់ប្តូរ លោក ស៊ី បានកត់សម្គាល់នៅពេលថ្លែងសុន្ទរកថាគន្លឹះ តាមរយៈវីដេអូនៅក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំ២០២២ របស់អាស៊ី។

លោកបានលើកឡើងថា ទោះបីជាពិភពលោក នឹងផ្លាស់ប្តូរយ៉ាងណាក្តី ជំនឿរបស់ប្រទេសចិន និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកំណែទម្រង់ និងការបើកចំហរនឹងមិនផ្លាស់ប្តូរឡើយ។

លោកបានបញ្ជាក់ថា ប្រទេសចិន នឹងដើរតាមគន្លងនៃ ការអភិវឌ្ឍន៍ដោយសន្តិភាព ហើយតែងតែជាអ្នកកសាង សន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការ អភិវឌ្ឍន៍ពិភពលោក និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top