ព័ត៌មានអន្តរជាតិ

លោកXi Jinpingប្រធានរដ្ឋចិន អញ្ជើញចូលរួមពិធីបើក នៃកិច្ចប្រជុំឆ្នាំ២០២២ នៃវេទិកាអាស៊ីBoao ព្រមទាំងថ្លែង សុន្ទរកថាគន្លឹះ

ព្រឹកថ្ងៃទី២១ ខែមេសា ពិធីបើកនៃកិច្ចប្រជុំប្រចាំ ឆ្នាំ២០២២ នៃវេទិកាសម្រាប់Boao អាស៊ីបានរៀបចំឡើង នៅឃុំBoao ខេត្តHainan ប្រទសចិន ។ លោកXi Jinpingប្រធានរដ្ឋចិន បានអញ្ជើញចូលរួមពិធីបើក តាមប្រព័ន្ធវីដេអូនិង ថ្លែងសុន្ទរកថាគន្លឹះ ។

លោកXi Jinpingបានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្ររបស់មនុស្សជាតិ បានប្រាប់យើងថា ពេលវេលាកាន់តែលំបាក យើងកាន់តែត្រូវពង្រឹងជំនឿចិត្ត ។ ប្រទេសនានាត្រូវពួតដៃគ្នា ឆ្លើយតបបញ្ហាប្រឈម និងសហប្រតិបត្តិការកសាងអនាគត ។សន្តិសុខ បុរេជាលក្ខខណ្ឌ នៃការអភិវឌ្ឍ មនុស្សជាតិ ជាសហគមន៍សន្តិសុខរួម ដែលមិនអាចកាត់ផ្ដាច់បាន ។ គំនិតសង្គ្រាមត្រជាក់មានតែបំផ្លាញ ក្របខណ្ឌសន្តិភាពទូទាំងពិភពលោក អនុត្តរភាពនិយមនិង នយោបាយ កម្លាំងបាយ មានតែបំផ្លាញ ដល់សន្តិភាពពិភពលោក បដិបក្ខ ជាក្រុមមានតែធ្វើឱ្យ បញ្ហាប្រឈមសន្តិសុខ នៅសតវត្សរ៍ទី២១ កាន់តែខ្លាំងឡើង ។ ប្រទេសនានាលើកពិភពលោក បានជិះក្នុងនាវាធំមួយ និងរួមវាសនា តែមួយ ប្រសិនបើចង់ឆ្លង កាត់សមុទ្រដែលមាន ព្យុះរលកបោកបក់ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ងទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ ៕

To Top