ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អាស៊ីគួរតែរក្សាអនាគតរបស់តំបន់ នៅក្នុងដៃរបស់ខ្លួនជានិច្ច ខណៈពេលដែលថ្លែងសុន្ទរកថាគន្លឹះ តាមរយៈវីដេអូនៅក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំ២០២២ របស់អាស៊ី។
លោក ស៊ី បានសង្កត់ធ្ងន់ថា “សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង មិនធ្លាក់ចូលទៅក្នុងភ្លៅ របស់យើងដោយស្វ័យប្រវត្តិ ឬមកជាសប្បុរសធម៌ពី ប្រទេសណាមួយនោះទេ ផ្ទុយទៅវិញ វាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់”។
លោកបន្ដថា គោលការណ៍ទាំង៥ នៃការរួមរស់ដោយសន្តិភាព និងស្មារតី Bandung ដែលត្រូវបានតស៊ូមតិដំបូងដោយអាស៊ី គឺពាក់ព័ន្ធជាងសព្វថ្ងៃនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានជំរុញឱ្យគោរពគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក សមភាព ផលប្រយោជន៍ទៅវិញទៅមក និងការរួមរស់ដោយសន្តិភាព ដោយអនុវត្តតាមគោលនយោបាយ នៃភាពជាអ្នកជិតខាងល្អ និងមិត្តភាព ហើយត្រូវប្រាកដថាអាស៊ីតែងតែ រក្សាអនាគតរបស់ខ្លួន នៅក្នុងដៃរបស់តំបន់ ៕
ប្រែសម្រួល ឈូក បូរ៉ា