ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតី​អ៊ុយក្រែន ថា អ៊ុយក្រែន ត្រូវការ ៧ពាន់លានដុល្លារ ក្នុង១ខែ ដើម្បីរក្សា​ស្ថិរភាពសេដ្ឋកិច្ច

Update: ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន ត្រូវការប្រាក់ចំនួន ៧ ពាន់លានដុល្លារ ក្នុងមួយខែ ដើម្បីរក្សាសេដ្ឋកិច្ចរបស់ខ្លួន ឱ្យនៅស្ថិតស្ថេរ ចំពេលមាន “ការខាតបង់សេដ្ឋកិច្ច” ដែលបង្កឡើងដោយប្រទេសរុស្ស៊ី ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសហរដ្ឋអាមេរិក បានប្រកាសពីការបញ្ចូល ជំនួយហិរញ្ញវត្ថុមួយផ្សេងទៀត សម្រាប់ប្រទេសនេះ។

លោក Zelensky បានប្រាប់មេដឹកនាំ ធនាគារពិភពលោក និង មូលនិធិរូបិយវត្ថុអន្តរជាតិ តាមរយៈវីដេអូខន់ហ្វឺរ៉ែន នៅក្នុងកិច្ចប្រជុំមួយថា “យោធារុស្ស៊ី មានគោលបំណងបំផ្លាញវត្ថុ ទាំងអស់នៅក្នុងអ៊ុយក្រែន ដែលអាចធ្វើជាមូលដ្ឋានសេដ្ឋកិច្ច សម្រាប់ជីវិតរស់នៅ។ ដើម្បីពិភាក្សាអំពី សង្វាក់ហិរញ្ញវត្ថុ សម្រាប់ទីក្រុងគៀវ ។

ប្រែសម្រួលដោយ៖ សយ សុភា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top