ព័ត៌មានអន្តរជាតិ

លោក Xi Jinping បានផ្ញើសំបុត្រតប ទៅសិស្សបឋមសិក្សា ប្រទេសអង់គ្លេស ស្តីពីបញ្ហាប្រែប្រួល អាកាសធាតុ

ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសំបុត្រតប ទៅកាន់សិស្សបឋមសិក្សា សាលារៀន Francis Holland របស់ប្រទេសអង់គ្លេស ដែលស្តីអំពីបញ្ហា ប្រែប្រួលអាកាសធាតុ ។

លោក Xi Jinping បានសរសេរថា ការប្រែប្រួលអាកាស ធាតុជាបញ្ហាប្រឈមរួម សម្រាប់មនុស្សជាតិ មនុស្សជាតិ គួរសហការគ្នាដើម្បីឆ្លើយតប។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនកំពុងធ្វើសកម្មភាព ទប់ទល់បម្រែបម្រួល អាកាសធាតុ ដែលមិនធ្លាប់មានពីមុនមក ដែលទទួលបាន សមទ្ធិផលយ៉ាងលេចធ្លោ នឹងបន្ត ដើម្បីបានលទ្ធផល កាន់តែច្រើនទៀត ។ សាលារៀនគ្រប់ ថ្នាក់គ្រប់ប្រភេទ របស់ប្រទេសចិន សុទ្ធតែយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះការអប់រំ ផ្នែកអរិយធម៌ អេកូឡូស៊ី សិស្សបឋមសិក្សាចិនបានចូលរួមរៀន របៀបរស់នៅបែបបៃតង កាបូនទាប ។ ស្វាគមន៍អ្នកទាំងអស់គ្នា ផ្លាស់ប្តូរជាមួយសិស្ស បឋមសិក្សាចិន ចងចាំ ទស្សនៈអភិវឌ្ឍន៍ បៃតងក្នុងចិត្ត ដើម្បីក្លាយជាអ្នកស្ថាបនា ស្រុកកំណើតល្អ បវររបស់មនុស្សជាតិ ។

គួរបញ្ជាក់ថា សាលារៀន Francis Holland ជាសាលាអន្តរជាតិ សម្រាប់សិស្សស្ត្រី ដែលស្ថិតនៅក្រុងឡុងដ៍ ។ ពេលថ្មីៗនេះ កូនសិស្សថ្នាក់ទី៤ របស់សាលានេះ បានរួមគ្នាផ្ញើសំបុត្រ ជូនលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ៕

To Top