ព័ត៌មានអន្តរជាតិ

អាកាសចរទាំងឡាយ របស់រុស្ស៊ី ត្រូវបានជូនដំណឹងជាមុនថា គួរត្រៀមធ្វើការដោយមិនមាន GPS

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត Izvestia កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាទីភ្នាក់ងារ គ្រប់គ្រង អាកាសរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ព្រមានទៅកាន់បណ្តាក្រុមហ៊ុនអាកាសចរទាំងឡាយ ក្នុងប្រទេសថាគួរត្រូវត្រៀមខ្លួន រួចជាស្រេច ក្នុងការធ្វើការហោះហើរ របស់ពួកគេដោយមិនចាំបាច់ ប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ ផែនទីអាមេរិក GPS ។

យោងតាមការសេចក្តីប្រកាស ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះដែរ បានធ្វើការណែនាំដល់បណ្តាក្រុមហ៊ុន អាកាសចរជាតិទាំង ឡាយត្រៀមខ្លួន ក្នុងការប្រតិបត្តិការហោះហើរ ដោយមិនចាំបាច់ GPS ឡើយបន្ទាប់ពីមានរបាយការណ៍ ព្រមានកសម្រាប់ខែមិនា ពីទីភ្នាក់ងារសុវត្ថិភាពអាកាស របស់សហភាពអឺរ៉ុប EASA ដែលព្រមានថានឹងមានករណី មិនប្រក្រតីចំពោះចរាចរ នៅក្នុងអាកាសឡើយ ចាប់តាំងតែពីថ្ងៃទី
២៤ខែកុម្ភៈមក។

របាយការណ៍ទាំងនោះ បានសង្កត់ធ្ងន់ទៅលើតំបន់មួយចំនួន ជាពិសេសភាគខាងលិចរបស់រុស្ស៊ី ដែលរួមមានទាំងតំបន់ Kaliningrad តំបន់ប្រទេសប៉ាល់តិក ភាគខាងកើតប្រទេសហ្វាំងឡង់ ឈូងសមុទ្រខ្មៅ សមុទ្រមេឌីទែរ៉ាណេខាងកើត ប្រទេសអ៊ីស្រាអ៊ែល ប្រទេសស៊ីប ប្រទេសលីបង់ ស៊ីរី តួកគី
និងភាគខាងជើងអ៊ីរ៉ង់ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top