ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្ហាញផែនការ ប្រើប្រាស់លុយឌីជីថល ruble និងប្រព័ន្ធទូទាត់ក្នុងស្រុក ផ្សេងទៀត

បរទេស៖ ធនាគារនៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍បានធ្វើការប្រកាស អំពីផែនការរបស់ខ្លួន ក្នុងការបើកឲ្យដំណើរការ ឲ្យមានលុយឌីជីថល ruble ដែលមានភាពរួចរាល់ជាស្ថាពរ នៅត្រឹមឆ្នាំក្រោយនេះ ព្រមទាំងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការទូទាត់លុយ ជាមួយនឹងអន្តរជាតិផងដែរ។

ក្រៅពីនោះរុស្ស៊ី ក៏បានរៀបចំផែនការ ក្នុងការពង្រីកចំនួនបណ្តាប្រទេសផ្សេងជាច្រើនទៀត ដែលនឹងទទួលយកកាតធនាគារ Mir របស់ខ្លួនផងដែរ។

ទេសាភិបាល របស់ធនាគារជាតិលោកស្រី Elvira Nabiulina បានថ្លែងប្រាប់ទៅកាន់សភាថ្នាក់ទាប របស់រុស្ស៊ីថា៖ លុយឌីជីថលស្ថិតនៅក្នុង គម្រោងអទិភាពជាច្រើន។ពួកយើងបានបង្កើតគំរូប្រព័ន្ធនេះរួចទៅហើយ ហើយនឹងចាប់ផ្តើមធ្វើការតេស្តសាកល្បង និងដំណើរការជាមួយនឹងធនាគារទាំងឡាយ នៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។

គួរឲ្យដឹងដែរថា ផែនការនៃការបង្កើតលុយឌីជីថល ដោយខ្លួនឯងនេះត្រូវបានកកើតចេញឡើង តាំងតែពីឆ្នាំ២០២០មកម្ល៉េះ ដោយធនាគារជាតិនៃប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top