ប៉េកាំង ៖ ប្រធានាធិបតីចិនលោក Xi Jinping បានស្នើសុំគំនិតផ្តួចផ្តើម សន្តិសុខសកល ដើម្បីលើកកម្ពស់សន្តិសុខ សម្រាប់ទាំងអស់គ្នា នៅក្នុងពិភពលោក ខណៈដែលថ្លែងសុន្ទរកថា គន្លឹះតាមរយៈវីដេអូ នៅក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទ ប្រចាំឆ្នាំ២០២២ ។
គំនិតផ្តួចផ្តើមនេះ គឺជាផលប្រយោជន៍ សាធារណៈសកលមួយទៀត ដែលផ្តល់ដោយប្រទេសចិន ដោយបញ្ចូលទំនុកចិត្ត និងកម្លាំងរុញច្រាន ទៅក្នុងការការពារ និង សម្រេចបាននូវសន្តិសុខពិភពលោក បង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងនាមជាប្រទេស សំខាន់មួយ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក ក៏ដូចជាការអនុវត្ត នូវភាពត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ និន្នាការនៃសន្តិភាព និងការអភិវឌ្ឍន៍ កំពុងប្រឈមមុខនឹងបញ្ហាប្រឈម ដ៏ធ្ងន់ធ្ងរនៅក្នុងស្រមោល នៃជំងឺរាតត្បាតម្តង ក្នុងមួយសតវត្សន៍ និងជម្លោះយោធារុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបន្ត។
ការប្រកួតប្រជែងក្នុងចំណោមមហាអំណាច កំពុងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ពិភពលោកទាំងមូល ជាមួយនឹងការកើនឡើង ការគំរាមកំហែង ដែលបង្កឡើងដោយអនុត្តរភាព និងការកើនឡើងនូវឱនភាពនៃសន្តិភាព សន្តិសុខ ទំនុកចិត្ត និងអភិបាលកិច្ច។
ការមើលឃើញដ៏អស្ចារ្យ គឺត្រូវការជាបន្ទាន់ នៅក្នុង ពិភពលោកដ៏ច្របូកច្របល់ និងពោរពេញដោយភាពត្រជាក់នេះ នៅពេលដែលការផ្លាស់ប្តូរពិភពលោក នៃសម័យកាល និងប្រវត្តិសាស្ត្រ កំពុងលាតត្រដាង តាមរបៀប ដែលមិនធ្លាប់ឃើញពីមុនមក ៕
ប្រែសម្រួល ឈូក បូរ៉ា