ព័ត៌មានអន្តរជាតិ

ព័ត៌មានលម្អិតអំពីកម្មវិធី មីស៊ីល និងដ្រូនរបស់កោះតៃវ៉ាន់ លេចចេញជារូបរាង

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រ ដោយដកស្រង់ឯកសារ ដែលបង្ហាញជូនសភាក្នុងសប្តាហ៍នេះដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan (NCSIST) ដែលជាអ្នកបង្កើតអាវុធកំពូលរបស់កោះនេះថា កោះតៃវ៉ាន់កំពុងធ្វើការលើកាំជ្រួច កម្ទេចលេណដ្ឋាន និងយន្តហោះគ្មានមនុស្សបើកវាយប្រហារថ្មី ដំណឹងនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍ កាំជ្រួចវាយប្រហារលេណដ្ឋាន Hsiung Sheng មានពីរប្រភេទ៖ មួយមានក្បាលគ្រាប់ផ្ទុះខ្លាំង ដើម្បីកម្ទេចលេណដ្ឋាន និងមជ្ឈមណ្ឌលបញ្ជាដែលត្រូវបានការពារយ៉ាងល្អ និងមួយទៀតមានគ្រាប់បែក “បែកខ្ញែក” ដើម្បីវាយប្រហារមូលដ្ឋានអាកាស។ សារព័ត៌មាន Reuters បានទៀតថា កាំជ្រួចអាចបាញ់បានរយៈចម្ងាយរហូតដល់ 1,000 គីឡូម៉ែត្រ (621 ម៉ាយ)។

ផ្ទាំងពាណិជ្ជកម្ម

លោក Chieh Chung អ្នកស្រាវជ្រាវនៅមូលនិធិគោលនយោបាយ ជាតិដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ ត្រូវបានដកស្រង់សម្តីដោយនិយាយថា កាំជ្រួច Hsiung Sheng អាចហោះទៅដល់មូលដ្ឋានភាគច្រើននៅភាគខាងកើតប្រទេសចិន រួមទាំងនៅក្បែរទីក្រុងសៀងហៃផងដែរ។

អាវុធមួយទៀតដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ គឺមីស៊ីល Sky Bow III ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោង និងមីស៊ីលឆ្លងទ្វីប ក៏ដូចជា បាញ់លើយន្តហោះផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top