ព័ត៌មានអន្តរជាតិ

តើអនាគតអាស៊ី នឹងទៅជាយ៉ាងណា ?  លោក  Xi  Jinping  ប្រធានរដ្ឋ​ចិន ​មាន​ប្រសាសន៍​​ ក្នុង​សន្និសីទប្រចាំឆ្នាំ ២០២២ នៃ​វេទិកា Boao​ សម្រាប់​អាស៊ីបែបនេះ​​

ថ្ងៃទី ២១ ខែ មេសា  លោក Xi Jinping ប្រធានរដ្ឋ​ចិនបាន​ថ្លែង​សន្ទរកថា​គន្លឹះ​ដែល​មាន​ចំណងជើង​ថា​ចាប់ដៃគ្នាដើម្បីប្រឈមមុខ​នឹង​បញ្ហាប្រឈម​​និងសហការគ្នា​ដើម្បី​កសាង​អនាគតក្នុង​សន្និសីទប្រចាំឆ្នាំ ២០២២ នៃ​វេទិកា Boao​ សម្រាប់​អាស៊ី​ ។ លោក​បាន​គូសបញ្ជាក់​​ថា ឱ្យតែ​​អាស៊ីល្អប្រសើរ ទើប​ពិភពលោកអាចកាន់តែ​​​ល្អប្រសើរ ។​ តើអនាគត​អាស៊ីនឹងទៅជាយ៉ាងណា ?  លោក Xi Jinping បាន​លើក​ឡើង​ពី​ពាក្យ​គន្លឹះ​ទាំងនេះ ។

ពាក្យ​គន្លឹះទី ១ ៖ អច្ឆរិយៈ

ក្នុងរយៈពេលប៉ុន្មានទស្សវត្សន៍កន្លងមកនេះ ស្ថានការណ៍​តំបន់អាស៊ី​បាន​រក្សា​​ស្ថិរភាព​ជាទូទៅ​​​ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព​និងឆាប់រហ័ស ហើយ​​សម្រេចបាន​”អច្ឆរិយៈនៅ​អាស៊ី”។

ឱ្យតែ​​អាស៊ីល្អប្រសើរ ទើប​ពិភពលោកអាចកាន់តែ​​​ល្អប្រសើរ។ យើងត្រូវបន្តអភិវឌ្ឍ​និងកសាងអាស៊ីឱ្យបានល្អ បង្ហាញពីភាពធន់ ប្រាជ្ញា​និងភាពរឹងមាំ​របស់​អាស៊ី​ ហើយ​បង្កើត​ជា​យុថ្កានៃសន្តិភាព​និងស្ថិរភាពពិភពលោក ប្រភព​សន្ទុះនៃកំណើន​និងកម្ពស់ថ្មី​នៃកិច្ច​សហប្រតិបត្តិការ ។

ពាក្យ​គន្លឹះទី ២ ៖ ការអត់ឱន

រួមគ្នាជំរុញ​សាមគ្គី​ភាពនៅ​អាស៊ី ប្រើប្រាស់​ការសន្ទនា​និង​កិច្ចសហប្រតិបត្តិការ​ជំនួស​ល្បែង​ផលបូកសូន្យ ប្រើប្រាស់បើកចំហ​និងបរិយាប័ន្នជំនួសការបិទជិត​​និងភាពផ្តាច់មុខ​ ហើយប្រើប្រាស់ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកជំនួសការយកខ្លួនឯងជាធំ នេះ​ជាអ្វីដែលអាស៊ីគួរតែមាន ។

ពាក្យគន្លឹះ​ទី ៣នាវាយក្ស​

ប្រទេស​នានា​លើ​ពិភពលោក​បាន​ជិះក្នុង​នាវាយក្ស​មួយ​និង​រួម​វាសនា​តែ​មួយ​ ​ប្រសិន​បើ​ឆ្លងកាត់​សមុទ្រ​ដែល​មានព្យុះ​រលក​បោកបក់និង​ឆ្ពោះទៅកាន់​អនាគត​ដ៏​ភ្លឺស្វាង​ ​ចាំបាច់​ត្រូវ​រួមសុករួមទុក្ខ​ ​រាល់​ការ​ប៉ុនប៉ង​ចង់​ទម្លាក់​នរណា​ទៅ​ក្នុង​សមុទ្រ​ ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ​៕

ពាក្យ​គន្លឹះទី ៤ ម៉ាស៊ីន

    ​សហគមន៍​អន្តរជាតិ​ដែល​អភិវឌ្ឍ​មក​ដល់​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​ម៉ាស៊ីន​មួយ​ប្រកប​ដោយភាព​ស្មុគស្មាញ​និង​​ប្រណីត ​ការរុះរើគ្រឿងបន្លាស់ណា​មួយ ​អាចធ្វើ​ឱ្យ​ម៉ាស៊ីន​ទាំងមូល​ដំណើរ​កា​រដោយ​សភាពពិបាកធ្ងន់ធ្ងរ ​អ្នកដែលត្រូវបានគេរុះរើ​នឹង​ខូចខាត​ ហើយ​អ្នក​ដែល​រុះរើ​ក៏​នឹង​ខូចខាត​ដូចគ្នាដែរ៕

ពាក្យគន្លឹះទី ៥ ៖ វ៉ាក់សាំង

ត្រូវប្រកាន់ខ្ជាប់ថា​​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ​​ជា​ផលិតផល​​សាធារណៈ​​សម្រាប់​ពិភពលោក​​ ​​ធានាជាក់លាក់​ថា​​ប្រទេស​កំពុងអភិវឌ្ឍន៍​​អាចទទួលបាន​​រកទិញបាន​វ៉ាក់សាំង​។​ ប្រទេសចិន​​បាន​ផ្តល់​វ៉ាក់សាំង​ចំនួនលើសពី​ ២១០០ លានដូស​ដល់​ប្រទេស​និង​អង្គការអន្តរជាតិ​ចំនួនជាង ១២០ ​​​​។ មិនថា​ការផ្គត់ផ្គង់​​វ៉ាក់សាំង​ទៅ​ក្រៅប្រទេស​ឬ​​ផលិត​វ៉ាក់សាំង​នៅក្រៅប្រទេស​ ប្រទេសចិន​​និយាយម៉ាត់ណាម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា។​ ប្រទេសចិននឹង​បន្ត​ផ្តល់​ជំនួយជា​វ៉ាក់សាំង​ចំនួន ៦០០​ លាន​ដូស​ និង​ ១៥០ ​លាន​ដូស​ទៅឱ្យ​ទ្វីប​អាហ្វ្រិក​​និង​អាស៊ាន​ដោយឡែកពីគ្នា ​ដើម្បី​រួមចំណែក​បង្រួម​គម្លាត​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​​។

ពាក្យគន្លឹះទី ៦ ៖ មហាគ្រួសារ​

មិនថា​ប្រទេស​​ធំ​ឬតូច ខ្លាំងឬខ្សោយ  ​​​នៅ​ក្នុង​តំបន់ឬ​ក្រៅតំបន់​ ​គួរ​បន្ថែមរឿងរ៉ាវល្អៗ​ដល់​អាស៊ី​តែមិនមែនបង្ករឿងឱ្យច្របូកច្របល់ឡើយ  ​គួរ​រួមគ្នាអភិវឌ្ឍ​​ដោយ​សន្តិភាព ​សហប្រតិបត្តិការនិង​ឈ្នះ-ឈ្នះ​  ​គួរ​​កសាង​មហាគ្រួសារ​អាស៊ី​​ដ៏​សាមគ្គីភាព​និង​រីកចម្រើន៕​

To Top