ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី បញ្ជាក់ថា ក្រុមសមាជិកឃឺដ ៤៥នាក់ ត្រូវបានសម្លាប់

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានថ្លែងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ សមាជិកចំនួន៤៥នាក់ នៃគណបក្សពលករឃឺដ ហៅកាត់ (PKK) ត្រូវបានសម្លាប់ក្នុងអំឡុងពេល ប្រតិបត្តិការឆ្លងកាត់ ព្រំដែនថ្មី និងផ្លូវអាកាសរបស់ប្រទេសតួកគី នៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ ។

លោក Erdogan បានឲ្យដឹងទៀតថា ប្រតិបត្តិការនេះក៏បានសម្លាប់ ទាហានតួកគីចំនួន៣នាក់ ផងដែរ ។

លោកប្រធានាធិបតីបានកត់សម្គាល់ថា ការបំផ្លិចបំផ្លាញរូងភ្នំ និងគោលដៅសំខាន់ៗផ្សេងទៀត” នៅក្នុងតំបន់កំពុងដំណើរការនៅឡើយ ដោយលោកសង្ឃឹមថា ប្រតិបត្តិការនេះនឹង “បញ្ចប់ដោយជោគជ័យ ជាមួយនឹងការបាត់បង់អប្បបរមា” ។

យោធាតួកគីបានចាប់ផ្តើមកាលពីថ្ងៃចន្ទនូវប្រតិបត្តិការមួយដែលមានឈ្មោះថា Claw-Lock ប្រឆាំងនឹងមូលដ្ឋាន PKK រួមទាំងជំរក រូងភ្នំ ផ្លូវរូងក្រោមដី និងឃ្លាំងរំសេវរបស់ខ្លួន នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីក្រសួងការពារជាតិតួកគីបានអះអាងថា PKK ត្រូវបានរកឃើញថាកំពុងរៀបចំផែនការ វាយប្រហារទ្រង់ទ្រាយធំ។ នៅក្នុងប្រទេស។

ប្រទេសតួកគី បានឃើញហេតុការណ៍ផ្ទុះរថយន្តក្រុង ក្នុងសប្តាហ៍នេះ ដែលបានសម្លាប់មនុស្សម្នាក់នៅខេត្ត Bursa ភាគពាយ័ព្យ និងការវាយប្រហារ ដោយគ្រាប់បែកដៃ លើការិយាល័យរបស់មូលនិធិយុវជនតួកគី នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលទាំង២ ត្រូវបានចោទប្រកាន់ថាធ្វើឡើង ដោយក្រុមភេរវករ ដែលធ្វើការឱ្យ PKK ។

គួរបញ្ជាក់ PKK ដែលបានចុះបញ្ជីជាអង្គការភេរវជន ដោយតួកគី បានបះបោរប្រឆាំងនឹងរដ្ឋាភិបាល តួកគី អស់រយៈពេលជាង៣០ឆ្នាំមកហើយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top