ព័ត៌មានអន្តរជាតិ

ផ្ទុះស្លាប់មនុស្ស១០០នាក់ ក្នុងតំបន់រកប្រេងខុសច្បាប់មួយកន្លែង នៅនីហ្សេរីយ៉ា

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាហេតុការណ៍ ផ្ទុះយ៉ាងកក្រើកកណ្តាលអាធ្រាត្យ នៅក្នុងតំបន់ រុករកប្រេងឆៅខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងរដ្ឋ Imo ប្រទេសនីហ្សេរីយ៉ា បានធ្វើឲ្យមនុស្សស្លាប់ សរុបមានទៅដល់១០០នាក់។

យោងតាមការបញ្ជាក់ ដោយអជ្ញាធរក្នុងតំបន់ បានឲ្យដឹងដែរថា ហេតុការណ៍ឆាបឆេះបានកើតឡើងនៅក្រោយផ្ទុះ ហើយមនុស្សដល់ទៅ១០០នាក់ ត្រូវបានដុតទាំងរស់ និងមិនអាចចំណាំអត្តសញ្ញាបានឡើយ ហើយម្យ៉ាងទីនេះ គឺជាទីតាំងដែលបណ្តុំ ទៅដោយសកម្មភាពធ្វើការងារខុសច្បាប់ នៃក្រុមពលរដ្ឋក្រីក្រនិងអត់មានការងារធ្វើយ៉ាងច្រើន។

គួរឲ្យដឹងដែរថាការជីករកប្រេងដំបូងនៅក្នុងប្រទេសបានកើតឡើងតាំងតែពីឆ្នាំ១៩៥៥ហើយ ចាប់តាំងពីពេលនោះមកទីតាំង រកប្រេងជាច្រើន បានកកើតឡើង នៅក្នុងប្រទេស ហើយបច្ចុប្បន្នផលិតផលនេះ គឺជាអ្នកអាចជួយផលិតផល ក្នុងស្រុកសរុបឬ GDP ដល់ទៅ៧ឬ១០ភាគរយជារៀងរាល់ឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី

To Top