សន្និបាតអានសៀវភៅ ប្រជាជនទាំងមូលលើកទី ១ បានសម្ពោធបើកនៅក្រុងប៉េកាំងនាថ្ងៃទី ២៣ ខែមេសា ។ លោកXi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ។
លោកXi Jinping បានលើកឡើង ក្នុងសារលិខិតថា ការអានសៀវភៅគឺជាមធ្យោបាយសំខាន់ សម្រាប់មនុស្សជាតិទទួលបានចំណេះដឹង បង្កើនប្រាជ្ញានិងបង្កើនសីលធម៌ អាចបំផុសគំនិតមនុស្ស និងកសាងឧត្តមគតិ ។ ប្រជាជាតិចិនផ្តើមគំនិតឱ្យអានសៀវភៅ តាំងពីបុរាណកាលមក បន្តវេនស្មារតីប្រជាជាតិចិន និងបង្កើតចរិតជឿជាក់លើខ្លួនឯង ខិតខំតស៊ូរបស់ប្រជាជនចិន ។
លោកXi Jinping សង្ឃឹមសមាជិកបក្ស និងកម្មាភិបាលដ៏ច្រើនកុះករអាចនាំមុខអានសៀភៅ និងរៀនសូត្រ សង្ឃឹមកុមារៗអាចមានទំលាប់អានសៀវភៅ ដោយសប្បាយរីករាយ និងធំធាត់ឡើងដោយបរិសុទ្ធ សង្ឃឹមថាសង្គមទាំងមូលសុទ្ធតែចូលរួមអានសៀវភៅ ដោយបង្កើតជាបរិយាកាស ស្រឡាញ់ការអានសៀវភៅ អានសៀវភៅល្អ និងពូកែអានសៀវភៅ ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									