នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៤ ខែមេសា សកម្មភាពអបអរទិវាអវកាសចិន ឆ្នាំ២០២២ បានប្រារព្ធធ្វើតាមអនឡាញ។
តាមព័ត៌មានដែលចេញផ្សាយ ដោយរដ្ឋបាលជាតិអវកាសចិនបានឱ្យដឹងថា ឆ្នាំ ២០២២ ការងារអវកាសរបស់ចិនគឺ “មមាញឹក” ដដែល ស្ថានីយ៍អវកាសចិន នឹងបញ្ចប់ការកសាងលើគន្លងតារាវិថី ភារកចិ្ចរុករកភពព្រះចន្ទ និងភារកិច្ចរុករកផ្កាយព្រះគ្រោះតូចៗនឹងចាប់ផ្តើម ពោលគឺ ការរុករកទីអវកាសរបស់ប្រទេសចិននឹងបោះជំហានថ្មីទៀត។
តាមការលើកឡើងបានដឹងថា ចិននឹងចាប់ផ្តើមជាផ្លូវការនូវដំណាក់កាលទី៤ នៃវិស្វកម្មរុករកភពព្រះចន្ទ នៅឆ្នាំនេះ អវកាសចិន នឹងបន្តឈានចូលលំដាប់ឈានមុខ លើពិភពលោក និងបំពេញតម្រូវការ យុទ្ធសាស្ត្រជាតិសំខាន់ៗ ផ្នែកអវកាស ក្រៅពីនេះនឹងបាញ់បង្ហោះ យានអវកាសរុករកភពព្រះចន្ទ Chang`e-6, Chang`e-7និងChang`e-8 ធ្វើតេស្តបច្ចេកវិទ្យាគន្លឹះ និងការកសាងស្ថានីយ៍ សិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាអន្តរជាតិ លើភពព្រះចន្ទ៕