ព័ត៌មានអន្តរជាតិ

សភាប្រឹក្សានយោបាយ ប្រជាជន ទូទាំងប្រទេស​ចិនរៀបចំសកម្មភាពអំណាន​ ដើម្បីអនុវត្តឱ្យ​ស៊ីជម្រៅ​នូវ​ស្មារតី នៃអនុសាសន៍សំខាន់ របស់លោក Xi Jinping ប្រធានរដ្ឋ​ចិន​​

ថ្ងៃទី ២២ ខែមេសា សិក្ខាសាលា​ ក្រោមប្រធានបទ ​“ការ​សិក្សា​និង​អនុវត្តឱ្យស៊ីជម្រៅ នូវ​​អនុសាសន៍សំខាន់ របស់លោក Xi Jinping ​សកម្មភាពអំណាន ​សម្រាប់សមាជិក CPPCC” នៃសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេស​ចិន CPPCC បានបើកធ្វើ​នៅក្រុងប៉េកាំង អនុសាសន៍​សំខាន់ របស់​លោក Xi Jinping ត្រូវបានផ្សព្វផ្សាយ នៅក្នុងសិក្ខាសាលា​ ។ ​លោក ​Wang ​Yang ប្រធានCPPCCបាន​អញ្ជើញ​ចូលរួម ​និងថ្លែងសុន្ទរកថា ។ 

លោក  Wang Yang បាន​ថ្លែងថា អនុសាសន៍សំខាន់ របស់លោក​Xi Jinping បានឆ្លើយតប​យ៉ាងជ្រាលជ្រៅ នូវសំណួរសំខាន់ៗ ដូចជាហេតុអ្វីបានជាសមាជិក CPPCC គួរអាន សៀវភៅ តើ​សមាជិក​CPPCC គួរ​អានសៀវភៅ​ដោយ​របៀបណា​ និងការអានត្រូវ​ទទួលបាន ​​ប្រសិទ្ធភាព​អ្វី​ជាដើម​ ហើយ​បាន​ចង្អុលបង្ហាញទិសដៅ យ៉ាងច្បាស់លាស់​​និងដាក់បញ្ចូលកម្លាំងចលចរយ៉ាង​ខ្លាំង​ ដល់ការអានរបស់សមាជិក​ ។ 

​ពីរឆ្នាំកន្លងមកនេះ សភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេស​ចិនបានអនុវត្ត យ៉ាងហ្មត់ចត់នូវស្មារតី នៃអនុសាសន៍សំខាន់​របស់លោក Xi Jinping រៀបចំសកម្មភាពអំណាន​យ៉ាងសកម្មសម្រាប់សមាជិក​ និងបង្កើតក្រុមអានសរុប ចំនួន ៩៦ ក្រុម​និងសមាជិកសរុបចំនួន ​២១០៤​ នាក់នៃ​ CPPCC ដែលមកពី​ចំនួន ៣៤ ​វិស័យបានភ្ជាប់​ចូល​គេហទំព័រ “បណ្ណាល័យ CPPCC ” ​ ដើម្បីអានសៀវភៅនិងផ្លាស់ប្តូរមតិយោបល់ ហើយចំនួននៃបញ្ចេញ​មតិ លើសពី ៤៧ ម៉ឺនប្រយោគ​ ចំនួននៃការចូលទស្សនា​ គេហទំព័ររបស់​សមាជិក​លើសពី ២៦២ ម៉ឺននាក់ ៕

To Top