ព័ត៌មានអន្តរជាតិ

មនុស្ស២នាក់ ត្រូវប៉ូលីសបាញ់ស្លាប់ ក្នុងរថយន្ត អំឡុងពេលតវ៉ា លទ្ធផលបោះឆ្នោត ប្រធានាធិបតី នៅទីក្រុងប៉ារីស

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា មនុស្ស២នាក់ បានស្លាប់នៅក្នុងទីក្រុងប៉ារីស ចំពេលមានការតវ៉ា អំពីការបោះឆ្នោត កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីប៉ូលិសបានបាញ់ទៅលើរថយន្តមួយ បន្ទាប់ពី “បដិសេធមិនអនុវត្តតាម” ។ តាមសេចក្តី រាយការណ៍ថា រថយន្តមួយគ្រឿង បានព្យាយាមបំបុកមន្ត្រីប៉ូលីស នៅ Pont Neuf ហើយម្នាក់ក្នុងចំណោមប៉ូលីស បានបាញ់កាំភ្លើង សំដៅទៅរថយន្តនោះតែម្តង ។

យោងតាមសារព័ត៌មាន RT ចេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកបើកបរនិងអ្នករួមដំណើរ ខាងមុខបានស្លាប់ ចំណែកអ្នកអង្គុយខាងក្រោយ បានរងរបួស ។

អ្នកបើកបរបានឈប់ តាមសំណើរបស់កម្លាំងល្បាត ប៉ុន្តែពេលត្រួតពិនិត្យ ស្រាប់តែគាត់ចុចហ្គាស ហើយបើករថយន្តសំដៅ ទៅសមត្ថកិច្ច ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីអនុវត្តច្បាប់ម្នាក់ត្រូវបានបង្ខំឱ្យ បាញ់ជាច្រើនដងជាមួយនឹងកាំភ្លើងវែង ក្នុងការការពារខ្លួន ។

ឧបទ្ទវហេតុនេះបានកើតឡើង អំឡុងពេលមានការតវ៉ា នៅក្នុងទីក្រុងជាច្រើនរបស់បារាំង រួមទាំងទីក្រុងប៉ារីស ដែលបន្ទាប់ពីការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីជុំទីពីរ នៅក្នុងប្រទេសបារាំង ។ ប៉ុន្មានម៉ោងមុននេះ អ្នកគាំទ្រប្រធានាធិបតី បារាំង Emmanuel Macron បានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស លើទីលាន Champ de Mars ជាកន្លែង ដែលគាត់បានធ្វើការអំពាវនាវ ៕

To Top