ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ជំរុញឱ្យមានបទឈប់បាញ់ នៅអ៊ុយក្រែន បើទោះជាបេសកជនរុស្ស៊ី មានប្រតិកម្មអវិជ្ជមានក៏ដោយ

យូអិន៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បន្តជំរុញឱ្យមានការបញ្ឈប់អរិភាព ក្នុងប្រទេសអ៊ុយក្រែន ទោះបីជាបេសកជនរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា បទឈប់បាញ់មិនមែនជាជម្រើសដ៏ល្អ នៅពេលនេះក៏ដោយ។

អ្នកនាំពាក្យយូអិន លោក Farhan Haq បានលើកឡើងថា “យើងបន្តអំពាវនាវឱ្យមានបទឈប់បាញ់ ឬការផ្អាកមួយចំនួន។ អគ្គលេខាធិការបានធ្វើដូច្នេះ ដូចដែលអ្នកបានដឹងហើយថា កាលពីសប្តាហ៍មុន ច្បាស់ណាស់ថា វាមិនបានកើតឡើងទាន់ពេលសម្រាប់ពិធីបុណ្យ Easter” ។

លោកបានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា “ខ្ញុំមិនចង់ផ្តល់ព័ត៌មានលម្អិតច្រើនពេកទេ នៅដំណាក់កាលនៃសំណើប្រភេទនេះ ដែលគាត់នឹងមាន។ ខ្ញុំគិតថាយើងមកក្នុងពេលដ៏សមរម្យមួយ។ វាជារឿងសំខាន់ដែលលោកអាចនិយាយ យ៉ាងច្បាស់ជាមួយថ្នាក់ដឹកនាំទាំងសងខាង និងឃើញថាតើយើង អាចធ្វើការរីកចម្រើនយ៉ាងណា” ។

លោកបន្ដថា “ទីបំផុត គោលដៅចុងក្រោយ គឺត្រូវបញ្ឈប់ការប្រយុទ្ធគ្នា និងមានមធ្យោបាយកែលម្អស្ថានភាព របស់ប្រជាជនអ៊ុយក្រែន កាត់បន្ថយការគំរាមកំហែង ដែលពួកគេកំពុងស្ថិតនៅក្រោម និងផ្តល់ជំនួយមនុស្សធម៌ (ដល់) ពួកគេ។ គោលដៅដែលយើង កំពុងតែព្យាយាម ហើយមានវិធីមួយចំនួន ដែលយើង នឹងព្យាយាមដើម្បី ឈានទៅមុខ”។

លោក Guterres កំពុងធ្វើដំណើរទៅកាន់ ទីក្រុងមូស្គូពីប្រទេសតួកគី។ លោកនឹងជួបពិភាក្សាការងារ និងអាហារថ្ងៃត្រង់ជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ ហើយនឹងត្រូវបានទទួល ដោយប្រធានាធិបតី Vladimir Putin។

បន្ទាប់មក លោក Guterres នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន និងជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ហើយនឹងត្រូវបានទទួលដោយប្រធានាធិបតី Volodymyr Zelensky នៅថ្ងៃព្រហស្បតិ៍ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top