នៅថ្ងៃទី២៥ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត អបអរសាទរ ចំពោះខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាអន្តរជាតិ ស្តីពីការរួមគ្នា កសាងសហគមន៍ រួមសុខភាពមនុស្សជាតិ ។
លោក Xi Jinping បានលើកឡើងថា ឱសថអាតេមីស៊ីនីន គឺជាថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ដ៏មានប្រសិទ្ធភាព ដែលត្រូវបានរកឃើញ និងបន្សុទ្ធ ដោយជោគជ័យ មុនគេបង្អស់ ដោយប្រទេសចិន ។ ក្នុងរយៈពេល៥០ ឆ្នាំបន្ទាប់ពីមានផលិតឱសថនេះ វាបានជួយប្រទេសចិន លុបបំបាត់ជំងឺ គ្រុនចាញ់ទាំងស្រុង ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានផ្សព្វផ្សាយ និងប្រើប្រាស់យ៉ាងសកម្ម នូវឱសថអាតេមីស៊ីនីន នៅជុំវិញពិភពលោក តាមរយៈវិធីជាច្រើនដូចជា ផ្គត់ផ្គង់ឱសថនិងផ្តល់ជំនួយ បច្ចេកទេស ជួយសាង សង់មជ្ឈមណ្ឌល ប្រឆាំងជំងឺគ្រុនចាញ់ ជួយបណ្តុះបណ្តាល បុគ្គលិកពាក់ព័ន្ធជាដើម ដែលបានជួយសង្គ្រោះជីវិត មនុស្ស រាប់លាននាក់ជុំវិញពិភពលោក ជាពិសេស នៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍ និងបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការការពារ និងព្យាបាលជំងឺគ្រុនចាញ់ ជាសកលនិងការការពារ សុខភាពរបស់មនុស្សជាតិ៕
