ព័ត៌មានអន្តរជាតិ

លោក Xi Jinping ចុះសិក្សា និងស្វែង យល់ការងារ នៅសាកលវិទ្យាល័យ នៃប្រទេសចិន បានលើកទឹកចិត្ត យុវជនឱ្យផ្តោតលើការ ស្តារភាពរុងរឿង នៃប្រជាជាតិ និងផ្តល់តម្លៃដល់ឱកាស នៃយុគសម័យ

នៅមុនទិវាយុវជន ៤ ឧសភា របស់ប្រទេសចិន ចូលមកដល់ លោក Xi Jinping មេដឹកនាំកំពូលបក្ស និងរដ្ឋ របស់ប្រទេសចិន បានអញ្ជើញ ទៅស្វែងយល់ការងារ នៅសាកលវិទ្យាល័យ Renmin ប្រទេសចិននៅថ្ងៃទី ២៥ខែមេសា ។ ឆ្លៀតឱកាសនេះ លោកបាន ជូនពរយុវជន គ្រប់ជនជាតិ របស់ចិនរីករាយក្នុងថ្ងៃបុណ្យ ស្របទាំងបានលើកទឹកចិត្ត ឱ្យយុវជនផ្តោតលើការស្តារ ភាពរុងរឿងនៃប្រទេសជាតិ ផ្តល់តម្លៃដល់ពេលវេលា ផ្តល់តម្លៃដល់ឱកាសនៃយុគសម័យ កុំធ្វើឱ្យប្រជាជនខកចិត្ត ខិតខំរត់តាមផ្លូវរត់នៃយុវភាព ដើម្បីដណ្តើមបានលទ្ធផលល្អបំផុត !

លោក Xi Jinping បានទស្សនា បន្ទប់ថ្នាក់រៀន សារមន្ទីរ និងបណ្ណាល័យ នៃសកលវិទ្យាល័យ ។ ពេលជួបសំណេះសំណាល ជាមួយតំណាងគ្រូ បង្រៀន និង និស្សិត លោកបានគូសបញ្ជាក់ថា ការអប់រំគួរមានចិត្តមេត្តានិងទំនួលខុសត្រូវ។ គ្រូបង្រៀនត្រូវធ្វើជាគំរូ របស់កូនសិស្ស ធ្វើឱ្យកូនសិស្ស គ្រប់រូបទទួលបាន ឱកាសកសាងជីវិតដ៏ល្អបវរ ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ Renmin ប្រទេសចិន ជាសកលវិទ្យាល័យរដ្ឋបែបថ្មី ដែលបង្កើតដោយបក្ស កុម្មុយនិស្តចិន ជាគំរូមួយនៃការអប់រំ ថ្នាក់ឧត្តមសិក្សាផ្នែកមនុស្ស សាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ថ្ងៃដដែល លោក Xi Jinping បានបញ្ជាក់ថា ត្រូវធ្វើឱ្យសកលលោកស្វែង យល់ពីប្រទេសចិនឱ្យកាន់តែល្អ ដើម្បីរួមចំណែកកាន់តែច្រើន ក្នុងការជំរុញការកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ៕

To Top