លោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន បានសង្កត់ធ្ងន់ នៅក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំកាលពីថ្ងៃទី ២៥ ខែមេសាថា ជានិច្ចកាលប្រទេសចិន តែងតែប្រើប្រាស់ ទីអវកាសដោយសន្តិភាព ក្នុងស្មារតីបម្រើ ផលប្រយោជន៍រួម របស់មនុស្សជាតិទាំងមូល ។
ភាគីចិនបានបង្កើតប្រព័ន្ធការពារសម្រាប់ផ្កាយព្រះគ្រោះតូចៗ ដែលនៅជិតផែនដី ក្នុងគោលបំណងឆ្លើយតបនឹងហានិភ័យរួមដែលមនុស្សជាតិត្រូវប្រឈម គឺផ្កាយព្រះគ្រោះតូចៗ ដែលនៅជិតផែនដីអាចនឹងបុកផែនដី ។
ប្រទេសចិន នឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសផ្សេងទៀត តាមរយៈយន្តការពហុភាគីពាក់ព័ន្ធ ដូចជាគណៈកម្មាធិការ អង្គការសហប្រជាជាតិ ស្តីពីការប្រើប្រាស់លំហ អាកាសដោយសន្តិភាពជាដើម ក្នុងន័យរួមចំណែក ដល់ការការពារភពផែនដី និងសន្តិសុខ របស់មនុស្សជាតិ ៕