ព័ត៌មានអន្តរជាតិ

Update: រដ្ឋមន្រ្តីសន្តិសុខអូស្រ្តាលី លើកឡើងថា កងទ័ពចិន ទំនងដាក់ នៅលើកោះ សូឡូម៉ុន

" "

ស៊ីដនី (AFP) – រដ្ឋមន្ត្រីក្រសួងសន្តិសុខរបស់អូស្ត្រាលី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិន ទំនងជានឹងដាក់កងទ័ព នៅក្នុងប្រជុំកោះ Solomon បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខដ៏ចម្រូងចម្រាស ជាមួយប្រទេសប៉ាស៊ីហ្វិកមួយនេះ។

កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដោយទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារសប្តាហ៍មុន ត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីសេចក្តីព្រាងច្បាប់មួយ បានលេចធ្លាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបង្កឱ្យមានការព្រួយបារម្ភថា វាអាចបើកទ្វារ ទៅរកវត្តមានយោធាចិន នៅក្នុងប៉ាស៊ីហ្វិកខាងត្បូង។

" "

នៅពេលសួរថាតើវាមានភាពប្រាកដប្រជាប៉ុណ្ណា ដែលចិននឹងស្នើសុំដាក់កងទ័ពនៅកោះ Solomon ក្នុងឆ្នាំបន្ទាប់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Karen Andrews បានប្រាប់វិទ្យុ 4BC ថាវា “ទំនងណាស់” ។

" "

លោកស្រី​បាន​បន្ត​ថា​៖ «​វា​ទំនង​ជា​នោះ​នឹង​ជា​ផ្លូវ​ដែល​ចិន​នឹង​ធ្វើ​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក»។

នាយករដ្ឋមន្ត្រីកោះ Solomon លោក Manasseh Sogavare បាននិយាយម្តងហើយម្តងទៀតថា នឹងមិនមានមូលដ្ឋានយោធាចិន ត្រូវបានសាងសង់នៅក្នុងប្រទេសរបស់លោក ក្រោមកិច្ចព្រមព្រៀងសន្តិសុខ ប៉ុន្តែមិនបានផ្សព្វផ្សាយជាសាធារណៈ នូវកំណែចុងក្រោយនៃកិច្ចព្រមព្រៀងនេះ។

នាយករដ្ឋមន្ត្រីកោះ Solomon លោក Manasseh Sogavare

សេចក្តីព្រាងដែលបានលេចធ្លាយ មានបទប្បញ្ញត្តិដែលអនុញ្ញាត ឱ្យមានសន្តិសុខ និងការដាក់ពង្រាយកងទ័ពជើងទឹក របស់ចិន ទៅកាន់កោះ Solomon រួមទាំងភាសាដែលបញ្ជាក់ថា “កងកម្លាំងរបស់ចិន” នឹងត្រូវបានផ្តល់សិទ្ធិអំណាច ដើម្បីការពារ “សុវត្ថិភាពរបស់បុគ្គលិកចិន” និង “គម្រោងសំខាន់ៗ” ។

ប្រែសម្រួលដោយ៖ សយ សុភា

To Top