បរទេស៖ សហរដ្ឋអាមេរិក បានរៀបចំវេទិកាដែលមានប្រទេសចំនួន ៤០ចូលរួម នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៦ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីគាំទ្រអ៊ុយក្រែន ខណៈដែលប្រទេសនេះទប់ទល់នឹងសង្រ្គាមទាំងស្រុងដោយការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។
យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា វេទិកាដែលចូលរួមផងដែរដោយក្រសួងការពារជាតិអ៊ុយក្រែន Oleksiy Reznikov កិច្ចប្រជុំជាប្រវត្តិសាស្ត្របានឃើញប្រទេសនានាសន្យា ផ្តល់អាវុធធុនធ្ងន់បន្ថែមទៀត ដែលអ៊ុយក្រែនបាននិងកំពុងអង្វរករ ខណៈដែលខ្លួនប្រយុទ្ធដើម្បីការពារទឹកដីរបស់ខ្លួនពីការឈ្លានពានជាថ្មីដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៤ ខែកុម្ភៈ។
នៅក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានកត់សម្គាល់ថា ប្រទេសមួយចំនួនបានយល់ព្រមបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ លោក Austin បាននិយាយថា “យើងមិនត្រូវខ្ជះខ្ជាយពេលវេលានោះទេ។ យើងត្រូវតែបង្កើនល្បឿននៃសង្គ្រាម។ ខ្ញុំដឹងថា មេដឹកនាំទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះ មានការតាំងចិត្តច្រើនជាងពេលណាៗទាំងអស់ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន និងអំពើឃោរឃៅរបស់រុស្ស៊ី” ។
លោកបានលើកឡើងជាពិសេសគឺប្រទេសអាល្លឺម៉ង់ ដែលបានស្ទាក់ស្ទើរក្នុងការផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន ប៉ុន្តែឥឡូវនេះបានយល់ព្រមផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះប្រភេទ Cheetah ចំនួន ៥០គ្រឿង ។ លោក Austin បាននិយាយថា អង់គ្លេសបានយល់ព្រមផ្តល់ឲ្យអ៊ុយក្រែននូវសមត្ថភាពប្រឆាំងយន្តហោះ រួមជាមួយនឹងការផ្តល់ជូនរបស់កាណាដានូវរថពាសដែកចំនួន ៨គ្រឿង៕ប្រែសម្រួលៈ ណៃ តុលា