ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំណត់យកចិន ជាដៃគូយុទ្ធសាស្ត្រ ប្រឆាំងនឹងគោលការណ៍ ឯកតោភាគីនិយម

បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានសម្លឹងមើលឃើញ ទំនាក់ទំនងជាមួយនឹងប្រទេសចិន គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ជាមួយនឹងមហាអំណាច ដែលមានផ្នត់គំនិតដូចគ្នា ក្នុងការប្រឈមមុខ ទៅនឹងគោលការណ៍ ឯកតោភាគីនិយម របស់អាមេរិក។

ថ្លែងបែបនេះ នៅក្នុងជំនួបដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe នៅក្នុងប្រទេសអ៊ីរ៉ង់ លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានបញ្ជាក់ ទៀតថាជោគជ័យ នៃការអនុវត្តយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ រយៈពេល២៥ឆ្នាំ រវាងប្រទេសទាំងពីរ គឺបានចុះហត្ថលេខា តាំងតែពីឆ្នាំ២០២១មកម្ល៉េះ ហើយវាគឺជាកិច្ចការងារជាអទិភាព សម្រាប់រដ្ឋាភិបាលក្រុងតេហរ៉ង់។

លោក Raisi បានបន្ថែមទៀតថា៖ ប្រឈមមុខទៅនឹងគោលការណ៍ ឯកតោភាគីនិយម និងបង្កើតឲ្យបាននូវស្ថេរភាព និងការគ្រប់គ្រងល្អតាម ដែលអាចធ្វើទៅបានតាមរយៈ កិច្ចសហប្រតិបត្តិការ ជាមួយនឹងមហាអំណាច ដែលមានផ្នត់គំនិតដូចគ្នា នឹងធ្វើឲ្យការវិវឌ្ឍ របស់សង្គម និងសកលអាចមើលឃើញ ពីតម្លៃនៃទំនាក់ទំនង រវាងចិននិងអ៊ីរ៉ង់ ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top