ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងធានាជួយតៃវ៉ាន់ ក្នុងការប្រឆាំង “ការឈ្លានពាន”របស់ចិនដីគោក?

ក្រសួងការបរទេសចិន ឆ្លើយតបថា ការក្បត់កិច្ចសន្យា និងគ្មានសច្ចធម៌ នឹងនាំមកនូវផលវិបាក ដែលមិនអាចទ្រាំទ្រ បានដល់សហរដ្ឋអាមេរិក ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ក្នុងពេលឆ្លើយសំណួរ ក្នុងសន្និសីទសារព័ត៌មា ជាប្រចាំកាលពីថ្ងៃទី២៧ ខែមេសាថា ការក្បត់កិច្ចសន្យា និងគ្មានសច្ចធម៌ មិនត្រឹមតែនឹងច្រានឱ្យតៃវ៉ាន់ ធ្លាក់ចូលក្នុងស្ថានភាព គ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងនឹងនាំមកនូវផលវិបាក ដែលមិនអាចទ្រាំទ្រ បានដល់សហរដ្ឋអាមេរិកទៀតផង។

តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Blinke រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិ​ក បានថ្លែងក្នុងសវនាការ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែមេសាថា រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រេចចិត្តធានាឱ្យតៃវ៉ាន់ មានមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីប្រឆាំងនឹងសកម្មភាព ឈ្លានពានរបស់ចិនដីគោក ដែលអាចនឹងកើតមាន ដោយផ្តោតសំខាន់ លើការគាំទ្រតៃវ៉ាន់ បង្កើនសមត្ថភាពកំញើញ ។ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានថ្លែងថា ប្រទេសចិនសម្តែងការ មិនពេញចិត្តយ៉ាងខ្លាំងក្លា និងការប្រឆាំងយ៉ាងដាច់ខាត ចំពោះការលើកឡើងរបស់ លោក Blinke។

លោក Wang Wenbin បានថ្លែងទៀតថា ប្រទេសចិនសូមប្រាប់ ទៅសហរដ្ឋអាមេរិកឱ្យដឹងថា និន្នាការប្រវត្តិសាស្រ្ត នៃការបង្រួបបង្រួមត្រើយទាំងសង នៃច្រកសមុទ្រតៃវ៉ាន់ គឺខាងមិនអាចរារាំងបានទេ គោលនយោបាយប្រទេសចិនតែមួយ ទើបជាមធ្យោបាយល្អបំផុត សម្រាប់គាំពារសន្តិភាព និងស្ថិរភាពតៃវ៉ាន់៕

To Top