បរទេស៖ ទីបំផុតរបាយការណ៍ ដែលត្រូវបានគេទន្ទឹងរងចាំ អស់រយៈពេលជាយូរមកហើយនោះ ត្រូវបានបង្ហាញជាផ្លូវការហើយ ដោយមន្ទីរប៉ង់តាហ្គោន ដោយក្នុងនោះអាវុធសរុប ដែលមានតម្លៃរហូតទៅដល់ ជាង៧ពាន់លានដុល្លារ ដែលកំពុងនៅសេសសល់ នៅក្នុងប្រទេសអាហ្គានីស្ថាន គិតចាប់តាំងពីក្រោយការចាកចេញ កាលពីខែសីហា។

យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២១ បានផ្គត់ផ្គង់អាវុធ ទៅក្នុងប្រទេសអាហ្គានីស្ថាន ប្រមាណជា១៨,៦ពាន់លានដុល្លារ ហើយក្នុងនោះទំហំប្រមាណ ជា៧,១ពាន់លានដុល្លារ ត្រូវបានបន្សល់ទុក ក្រោយការចាកចេញ ពីអាហ្គានីស្ថានកាល ពីថ្ងៃទី៣០ ខែសីហា។
លើសពីនេះរបាយការណ៍ ក៏បានបង្ហាញផងដែរ អំពីការរងគ្រោះដ៏ធ្ងន់ធ្ងរ អំឡុងពេលនៃការចាកចេញ ដោយក្នុងនោះយោធាអាមេរិក ដែលបានបាត់បង់ជីវិត មានទៅដល់១៣នាក់ និងពលរដ្ឋចូលសញ្ជាតិអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត ដែលជាជនជាតិអាហ្កានីស្ថាន ដែលត្រូវបានបោះបង់ចោល រាប់ពាន់នាក់ផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
