បរទេស៖ ក្រុមហ៊ុនថាមពលធំបំផុតរបស់រុស្សី Gazprom កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអះអាងថា ប្រទេសប៉ូឡូញនៅតែបានធ្វើការ បញ្ជាទិញហ្គាសរបស់រុស្សី តាមរយៈច្រកបង្ហូរជាមួយនឹងអាល្លឺម៉ង់ បន្ទាប់ពីវាត្រូវបានកាត់ផ្តាច់ការ បង្ហូរដោយផ្ទាល់ពីប្រទេសរុស្សី តាំងតែពីថ្ងៃពុធដោយសារមិនព្រម ធ្វើការទូទាត់ជាលុយរូបល។
មន្ត្រីរបស់ Gazprom បានថ្លែងថា៖ សប្តាហ៍នេះប៉ូឡូញបានបដិសេធ មិនព្រមធ្វើការទូទាត់លុយថ្លៃហ្គាស របស់រុស្សីជាមួយនឹងលក្ខខណ្ឌថ្មីឡើយ ដែលជាលទ្ធផលការផ្គត់ផ្គង់ទាំងអស់ ត្រូវបានកាត់ផ្តាច់។ ទោះបីជាយ៉ាងណាក្តីជាក់ស្តែង ប៉ូឡូញនៅតែបន្តទិញហ្កាស របស់រុស្សីតាមរយៈអាល្លឺម៉ង់។
រំលឹកដែរថាកាលពីថ្ងៃពុធ Gazprom បានប្រកាសលប់ចោលកុងត្រា ក្នុងការផ្គត់ផ្គង់ហ្គាសទៅឲ្យប្រទេសប៉ូឡូញ និងប៊ុលហ្គារីខណៈដែលមិនដល់បាន ២ថ្ងៃផងប្រទេសប៊ុលហ្គារី តាមរយៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧបនាយករដ្ឋមន្ត្រីកំពុងតែធ្វើការ អំពាវនាវឲ្យរដ្ឋាភិបាលក្នុងការ បើកការចរចាសុំឲ្យរុស្សី ដើម្បីបន្តការផ្គត់ផ្គង់ហ្គាសឡើងវិញ ៕
ប្រែសម្រួល៖ ស៊ុន លី