វ៉ាស៊ីនតោន ៖ អ្នកជំនាញបានឲ្យដឹងថា ជាមួយនឹងការកើនឡើង នៃតម្លៃទំនិញសកល វិបត្តិផ្គត់ផ្គង់ស្បៀង កំពុងកើតមានយ៉ាងធំ ជាពិសេសនៅក្នុងប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ។
លោក Desmond Lachman សហការីជាន់ខ្ពស់ នៅវិទ្យាស្ថាន សហគ្រាសអាមេរិក និងជាអតីតមន្ត្រីនៅមូលនិធិរូបិយ វត្ថុអន្តរជាតិ បានប្រាប់ស៊ីនហួឲ្យដឹងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន មាន “ផលប៉ះពាល់យ៉ាងខ្លាំង” លើតម្លៃទំនិញអន្តរជាតិ ដោយសារតួនាទី ដ៏សំខាន់របស់ប្រទេស ទាំងពីរ នៅក្នុងទីផ្សារគ្រាប់ធញ្ញជាតិពិភពលោក ។
យោងតាមរបាយការណ៍ ទីផ្សារទំនិញ របស់ធនាគារ ពិភពលោក ដែលបានចេញផ្សាយនៅក្នុង ខែមេសាជម្លោះរុស្ស៊ីនិង អ៊ុយក្រែននឹងធ្វើឱ្យតម្លៃប្រេង កើនឡើងជាង ៤០ភាគរយ នៅឆ្នាំ២០២២ និងតម្លៃមិនមែន ថាមពលជិត ២០ភាគរយ។ តម្លៃស្រូវសាលីត្រូវបានគេព្យាករណ៍ថានឹងកើនឡើងជាង ៤០ភាគរយនៅឆ្នាំនេះ ដែលឈានដល់កម្រិតខ្ពស់បំផុត គ្រប់ពេលវេលានៅក្នុង លក្ខខណ្ឌបន្ទាប់បន្សំ។
លោក David Laborde អ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានស្រាវជ្រាវ គោលនយោបាយអាហារអន្តរជាតិ (IFPRI) បានប្រាប់ស៊ីនហួថា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍មួយ ចំនួនដូចជាលីបង់ ឬយេម៉ែន “នឹងប្រឈមមុខនឹងបញ្ហា” នៃជម្លោះបច្ចុប្បន្ននៅ អ៊ុយក្រែន។ ស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់ពួកគេផ្តល់ឱ្យ ពួកគេនូវភាពបត់បែនតិចតួច ក្នុងការសម្របខ្លួនទៅនឹងវិបត្តិ។
IFPRI បានឲ្យដឹងនៅក្នុងប្លុក របស់ខ្លួនកាលពីខែមីនាថា ភាពវឹកវរក្នុងប្រទេសអ៊ុយក្រែន “គំរាមកំហែងកាន់តែខ្លាំងឡើង” ភាពអាសន្នអសន្តិសុខស្បៀង អាហារនៅក្នុងប្រទេសយេម៉ែន ៕
ប្រែសម្រួល ឈូក បូរ៉ា