ព័ត៌មានអន្តរជាតិ

ការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនិស្តចិន បើកធ្វើសន្និសីទ ដើម្បីវិភាគ និងស្រាវជ្រាវ ស្ថានភាពសេដ្ឋកិច្ច និងការងារ សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន

ថ្ងៃទី២៩ខែមេសា ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន បាននបើកធ្វើសន្និសីទ ដើម្បីវិភាគនិងស្រាវជ្រាវ ស្ថានភាពសេដ្ឋកិច្ចនិងការងារ សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិង ពិគ្រោះពិភាក្សាអំពី «ផែនការអភិវឌ្ឍ ធនធានមនុស្ស ក្នុងអំឡុងពេលអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤» ។

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនិស្តចិន បានធ្វើជាអធិបតី ក្នុងសន្និសីទលើកនេះ ។
សន្និសីទនេះ បានគូសបញ្ជាក់ថា ការរីករាលដាល នៃជំងឺកូវីដ១៩ និងវិបត្តិអ៊ុយក្រែន បានបណ្តាលឱ្យមានហានិភ័យ និងបញ្ហាប្រឈម កាន់តែច្រើនឡើងៗ ការធ្វើឱ្យបានល្អ នូវការងារសេដ្ឋកិច្ច ការធានាយ៉ាងជាក់ស្តែងនិងកែលម្អ ជីវភាពរស់នៅរបស់ប្រជាជនចិន មានសារៈសំខាន់ណាស់ ។ ត្រូវទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងឱ្យបានល្អ ធ្វើឱ្យសេដ្ឋកិច្ចមាន ភាពនឹងនរ ធ្វើឱ្យការអភិវឌ្ឍមានសុវត្ថិភាព នេះគឺជាតម្រូវការជាក់ស្តែង របស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ។

សន្និសីទ បានលើកឡើងថា ការរៀបចំ «ផែនការអភិវឌ្ឍធនធាន មនុស្សក្នុងអំឡុង ពេលអនុវត្តផែនការ អភវិឌ្ឍន៍ជាតិ៥ឆ្នាំទី១៤» គឺជាកិច្ចការដ៏សំខាន់មួយ ដែលចាត់ចែងដោយគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ។ យើងគួរពង្រឹងការដឹកនាំគ្រប់ ជ្រុងជ្រោយ របស់បក្សកុម្មុយនិស្តចិន ក្នុងការងារធនធានមនុស្ស បង្កើតនិងពង្រឹង ឋានៈជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍដែលដឹកនាំដោយធនធាន មនុស្ស ព្រមទាំងបណ្តុះបណ្តាល នាំចូលនិងប្រើប្រាស់ធនធានមនុស្ស ឱ្យបានល្អដោយគ្រប់ជ្រុងជ្រោយ៕

To Top