តូក្យូ ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានជំរុញឱ្យសមភាគីម៉ុងហ្គោលី លោកស្រី Batmunkh Battsetseg ឱ្យចូលរួមជាមួយសម្ពាធអន្តរជាតិ លើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពាន របស់ខ្លួននៅអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំនៅទីក្រុង Ulaanbaatar លោក Hayashi បានប្រាប់លោកស្រី Battsetseg ថា ការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន រំលោភលើច្បាប់អន្តរជាតិ និងអង្រួនមូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ នៅក្នុងតំបន់អាស៊ី ហើយដូច្នេះសាមគ្គីភាព ជាសកលត្រូវបានទាមទារ យ៉ាងខ្លាំង នេះបើយោងតាមក្រសួងការបរទេសជប៉ុន ។
ក្រសួងបានឲ្យដឹងថា លោកស្រី Battsetseg “បានផ្តល់ការពន្យល់ដោយផ្អែកលើគោលជំហរ របស់ម៉ុងហ្គោលី” ដែលជាក់ស្តែងឆ្លុះបញ្ចាំង ពីការស្ទាក់ស្ទើររបស់ទីក្រុង Ulaanbaatar ក្នុងការតម្រឹមជាមួយប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី។
ក្រៅពីការបង្ហាញពីជំហរនោះ គេមិនដឹងថា លោកស្រីឆ្លើយតបយ៉ាងណា ចំពោះសំណើ របស់លោកស្រី Hayashi នោះទេ លើកលែងតែថា វាមានសារៈសំខាន់ ក្នុងការនាំយកបទឈប់បាញ់ភ្លាមៗ និងបន្ធូរបន្ថយស្ថានការណ៍តានតឹង នៅអ៊ុយក្រែន នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់។
ម៉ុងហ្គោលី ជាប្រទេសគ្មានផ្លូវគោក នៅអាស៊ីបូព៌ា ដែលគ្រប់គ្រងដោយចិន និងរុស្ស៊ី បានពឹងផ្អែកខ្លាំង លើមហាអំណាចទាំងពីរនេះ តាំងពីយូរយារណាស់មកហើយ ទាក់ទងនឹងការផ្គត់ផ្គង់ថាមពល ពាណិជ្ជកម្ម និងសូម្បីតែអគ្គិសនី ជាពិសេស នៅភាគខាងលិច នេះបើយោងតាមក្រសួងជប៉ុន ៕
ប្រែសម្រួល ឈូក បូរ៉ា