ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ ត្រៀមខ្លួនរួចរាល់ សម្រាប់នៅក្រោយពេល ដែលហ្កាសរុស្សី ត្រូវបានកាត់ផ្តាច់

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ ព្រមទាំងក្រុមហ៊ុន នានានៅទូទាំងប្រទេស បានបញ្ជាក់ថា ពួកគេគឺបានត្រៀម ខ្លួនរួចរាល់ហើយ ក្នុងការបន្តធ្វើការងារ ដោយមិនមានហ្គាស របស់ប្រទេសរុស្សីតទៅទៀត គិតចាប់ពីថ្ងៃទី២០ខែឧសភា ខាងមុខនេះ ។

យោងតាមការចេញផ្សាយដោយ Helsingin Sanomat(HS) កាលពីចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងទៀត ដែរថា ការកំណត់ យកថ្ងៃ២០ខែឧសភានេះ ត្រូវបានជ្រើសយក ដោយភាគីខាងក្រុមហ៊ុន យក្សរុស្សី Gazprom ដែលកំពុងរងចាំការ សម្រេចចិត្តចុងក្រោយ របស់ហ្វាំងឡង់ថាខ្លួននឹងព្រមធ្វើការ ទូទាត់ប្រាក់ជាលុយរូបល ឬយ៉ាងណាតាមច្បាប់ថ្មី របស់រុស្សី ។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារអឺរ៉ុប លោកស្រី Tytti Tuppurainen បានថ្លែងថា៖ពួកយើងដាច់ខាតនឹង មិនធ្វើការទូទាត់លុយជារូបលនោះឡើយ ។

គួរឲ្យដឹងដែរថា ហ្វាំងឡង់ជាប្រទេស ដែលបានប្រើប្រាស់ថាមពលហ្គាស តែ៥ភាគរយប៉ុណ្ណោះ នៃតម្រូវការថាមពល របស់ខ្លួនទូទាំងប្រទេស
ហើយក្រុមហ៊ុនភាគច្រើន ដែលពឹងផ្អែកលើហ្គាសនោះ គឺបានត្រៀមខ្លួនរួចជាស្រេច ទៅហើយក្នុងការដោះដូរថាមពលនេះ ក្នុងករណីហនិភ័យ
ណាមួយនោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top