ព័ត៌មានអន្តរជាតិ

Update៖ ផ្ទុះដ៏កក្រើក ២ដងផ្ទួនៗគ្នា នៅក្នុងទឹកដីរុស្ស៊ី ជាប់ព្រំប្រទល់នឹងអ៊ុយក្រែន

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ថា ខាងក្រោមនេះជាការវិវត្តន៍ចុងក្រោយបង្អស់ ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។

លោក Vyacheslav Gladkov អភិបាលតំបន់បានលើកឡើង កាលពីថ្ងៃអាទិត្យថា ការផ្ទុះចំនួន២ដង បានកើតឡើងនៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនមានការរាយការណ៍ពីការខូចខាត ឬអ្នករងរបួសនោះទេ ។

លោក Gladkov បានសរសេរនៅលើបណ្តាញ Telegram ថា “យោងតាមទីបញ្ជាការប្រតិបត្តិការ មិនមានការខូចខាត ឬការបំផ្លិចបំផ្លាញទេ ហើយក៏មិនមានអ្នករងរបួសនោះដែរ ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងកាលពីថ្ងៃអាទិត្យថា យោធារុស្ស៊ីនឹងមិនកែសម្រួល សកម្មភាពរបស់ខ្លួនដោយសិប្បនិម្មិត ក្នុងអំឡុងពេលប្រតិបត្តិការពិសេស ក្នុងប្រទេសអ៊ុយក្រែនដល់ កាលបរិច្ឆេទណាមួយឡើយ រួមទាំងទិវាជ័យជំនះផងដែរ ។

លោក Lavrov បានលើកឡើងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Mediaset របស់ប្រទេសអ៊ីតាលីថា “យើងនឹងប្រារព្ធពិធីយ៉ាងឱឡារិកនៅថ្ងៃទី៩ ខែឧសភា ដូចដែលយើងតែងតែធ្វើ” ។

លោកបានឲ្យដឹងទៀតថា ល្បឿននៃប្រតិបត្តិការនៅអ៊ុយក្រែន ជាដំបូងនៃការងារទាំងអស់ លើតម្រូវការកាត់បន្ថយ ហានិភ័យសម្រាប់ជនស៊ីវិល និងទាហានរុស្ស៊ី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top