វ៉ាស៊ីនតោន ៖ វិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់ (ISM) បានរាយការណ៍កាលពីថ្ងៃចន្ទថា វិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក បានមើលឃើញថា មានកំណើនយឺតនៅក្នុងខែមេសា ចំពេលមានការបន្តរាំងស្ទះ នៃខ្សែសង្វាក់ផ្គត់ផ្គង់។
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ឈរនៅ ៥៥,៤ភាគរយធ្លាក់ចុះ ១,៧ភាគរយពីការអានខែមីនា។ ការអានលើសពី ៥០ភាគរយបង្ហាញថា វិស័យផលិតកម្មជាទូទៅកំពុងពង្រីក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Tim Quinlan និង Shannon Seery សេដ្ឋវិទូនៅក្រុមហ៊ុន Wells Fargo Securities បានសរសេរក្នុងការវិភាគថា “ការធ្លាក់ចុះនៃសន្ទស្សន៍ផលិតកម្ម ISM បង្ហាញថា វិស័យនេះបានពង្រីកក្នុងល្បឿនយឺតបំផុតនៃសកម្មភាពក្នុងរយៈពេលជាងមួយឆ្នាំកន្លះ” ។
លោក Quinlan និង Seery បានលើកឡើងថា “ខ្សែសង្វាក់ផ្គត់ផ្គង់នៅតែមានភាពតានតឹង ហាក់ដូចជាហេតុផល សម្រាប់ការដកថយ នៅក្នុងសកម្មភាព ប៉ុន្តែមានព័ត៌មានជំនួយ ដែលមាននៅក្នុងរបាយការណ៍នៃតម្រូវការធ្លាក់ ចុះយ៉ាងទូលំទូលាយនៅក្នុងវិស័យនេះ” ។
សន្ទស្សន៍ការបញ្ជាទិញថ្មី បានចុះបញ្ជី ៥៣,៥ ភាគរយធ្លាក់ចុះ ០,៣ភាគរយធៀប នឹងការអានខែមីនានេះបើយោងតាមរបាយ ការណ៍របស់ ISM ។ សន្ទស្សន៍ផលិតកម្មបានចុះបញ្ជី ៥៣,៦ ភាគរយធ្លាក់ចុះ ០,៩ភាគរយធៀបនឹងការអានខែមីនា ៕
ប្រែសម្រួល ឈូក បូរ៉ា