បរទេស៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនឯកជនជាច្រើន បានដាក់ពង្រាយផ្កាយរណប ចារកម្ម លើអ៊ុយក្រែន ដើម្បីតាមដានចលនា របស់កងកម្លាំងរុស្ស៊ី ពីលំហអាកាស។ អ្នកខ្លះលក់ទិន្នន័យនេះ ទៅរដ្ឋាភិបាលបស្ចិមប្រទេស និងប្រព័ន្ធផ្សព្វផ្សាយ ខណៈខ្លះទៀតផ្ញើវាដោយផ្ទាល់ ទៅរដ្ឋាភិបាលនៅទីក្រុងគៀវ។ ជាមួយនឹងបន្ទាត់ រវាងការសង្កេត និងការចូលរួមមិនច្បាស់លាស់ ក្រុមហ៊ុន ជាច្រើនកំពុងធ្វើការងារនេះ ដោយស្ងៀមស្ងាត់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលដែលសារព័ត៌មាននានាដូចជា Journal បោះពុម្ពរូបថត ពីលើអាកាសពីអ៊ុយក្រែន ពួកគេមិនពឹងផ្អែក លើផ្កាយរណបចារកម្ម ដែលដំណើរការដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននោះទេ។ ប៉ុន្តែជំនួសមកវិញ ពួកគេកំពុងបង់ប្រាក់ឱ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការងារឃ្លាំមើលនេះ ដោយកាសែតរាយការណ៍ថា ខ្លួនទិញរូបភាពដោយផ្ទាល់ពី Maxar Technologies ។
របាយការណ៍បាននិយាយថា ផ្កាយរណបរបស់ Maxar អាចថតរូបពីលំហជាមួយនឹង កម្រិតភាពច្បាស់ចុះដល់ 12 អ៊ីញ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបែបនេះមិនត្រឹមតែដាក់ពង្រាយផ្កាយរណបរបស់ពួកគេ ដើម្បីជួយដល់ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ការស៊ើបការណ៍សម្ងាត់ យោធា ដល់អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ ដែលបន្ទាប់មកត្រូវបានប្រើប្រាស់ ដោយរដ្ឋាភិបាលទីក្រុងគៀវ ដើម្បីកំណត់គោលដៅ កងកម្លាំងរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
