ព័ត៌មានអន្តរជាតិ

សម្តេចសង្ស Pope និយាយណាតូ ទំនងជាអ្នកបង្កហេតុមុនរុស្សី បង្កើតជម្លោះនៅអ៊ុយក្រែន

បរទេស៖សម្តេចសង្ឃ Pope Francis កាលពីថ្ងៃម្សិលមិញនេះត្រូវបាន rt.com ចេញផ្សាយថា បានលើកឡើង អំពីសកម្មភាពពង្រីកខ្លួន របស់អង្គការណាតូ ឆ្ពោះទៅកាន់តំបន់ភាគខាងកើត គឺអាចជាមូលហេតុសំខាន់ ដែលនាំឲ្យរុស្សីបើកការ វាយប្រហារទៅលើប្រទេសអ៊ុយក្រែនបែបនេះ ។

នៅក្នងបទសំភាសមួយ ដែលធ្វើឡើងកាលពីថ្ងៃអង្គារ ដោយកាសែតអ៊ីតាលី Corriere Della Sera សម្តេចសង្ឃអង្គនេះបានថ្លែង ទៀតថា សម្រែកខ្លាំងៗ របស់ណាតូនៅនឹងទ្វារ របស់រុស្សី ឬ The Barking of NATO at Russia’s door នេះហើយដែលទំនង ជាមូលហេតុនាំឲ្យរដ្ឋាភិបាល ក្រុងមូស្គូ សម្រេចចិត្តវាយលុកអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈ ។

លោកបានមានបន្ទូលទៀតថា ខ្ញុំមិនហ៊ាននិយាយថា វាគឺជាការបង្កហេតុទាំងស្រុងនោះទេ ប៉ុន្តែប្រហែលជាអាចទៅរួចថា នេះគឺជាមូលហេតុ។

ក្នុងថ្ងៃជាមួយគ្នានេះផងដែរ សម្តេចសង្ឃក៏បានបញ្ជាក់ថាទ្រង់បានធ្វើការស្នើ សុំជួបជាមួយនឹង លោកប្រធានាធិបតីរុស្សី Vladimir Putin
ដែរប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ទទួលបានការឆ្លើយតបណា មួយនៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top