ព័ត៌មានអន្តរជាតិ

លោក Putin ស្នើសុំឲ្យលោក Macron ជួយបញ្ចប់ឧក្រិដ្ឋកម្ម សង្គ្រាមនៅអ៊ុយក្រែន

បរទេស ៖ ថ្លែងទៅកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារលោកប្រធានាធីបតីរុស្សី Vladimir Putin បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច គឺអាចជួយបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងប្រព្រឹត្ត ទៅនៅក្នុងប្រទេសអ៊ុយក្រែន ដោយកងកម្លាំង យោធាអ៊ុយក្រែន ប្រសិនបើពួកគេប្រើប្រាស់ ឥទ្ធិពល ដែលមានព្រមទាំងបញ្ចប់ទៅ នៃការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសនេះ ។

ការលើកឡើង ដែលបានធ្វើនៅក្នុងអំឡុងពេល នៃកិច្ចសន្ទនាគ្នា តាមទូរស័ព្ទរយៈពេលជាង២ម៉ោង លោកប្រធានាធិបតីរុស្សីរូបនេះ ក៏បានអបអរសាទរ ចំពោះលទ្ធផល នៃការបោះឆ្នោត កន្លងមកនៅក្នុងប្រទេស បារាំងផងដែរព្រមទាំងធ្វើការ រៀបរាប់អំពីការវិវត្តទៅ នៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងកិច្ចការងារជន្លៀស ពលរដ្ឋស៊ីវិលពីតំបន់យោធាផងដែរ ។

លោក Putin អះអាងថា ប្រជាជាតិក្នុងប្លុកអឺរ៉ុប មិនបានខ្វាយខ្វល់ឡើយ ចំពោះសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន ដោយកងកម្លាំងរបស់អ៊ុយក្រែន ដែលជាលទ្ធផល វាបានធ្វើឲ្យ ពលរដ្ឋស៊ីវិលជាច្រើន បាត់បង់ជីវិត។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ខណៈដែលអ៊ុយក្រែន និងរុស្សីតែងតែបានធ្វើការ ចោទប្រកាន់ ដាក់គ្នាទៅវិញទៅមក អំពីឧក្រិដ្ឋកម្មសង្គ្រាមនោះ កាលពីថ្ងៃទី៣០ ខែមេសា កន្លងមកនេះ លោក Macron បានប្រកាសសន្យាទៅកាន់ លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ថាបារាំងនឹងបង្កើន ទាំងជំនួយយោធា និងជំនួយមនុស្សធម៍ឡើងវិញ ទៅកាន់ទីក្រុងគៀវ ចំពោះមុខជម្លោះជាមួយនឹងរុស្សីនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top