ព័ត៌មានអន្តរជាតិ

យុទ្ធសាស្ត្រថ្មី អាមេរិក គឺការស្វែងរកលទ្ធភាព ក្នុងការបំពាក់ អាវុធជប៉ុន ដើម្បីប្រឆាំងចិន

បរទេស ៖ យោងតាមការរបាយការណ៍មួយ ដែលត្រូវបានបង្ហាញ ដោយអង្គការ RAND Corporation របស់អាមេរិក បានឲ្យដឹងថា មកដល់ពេលនេះ គ្មានសម្ព័ន្ធមិត្តអាមេរិក ណាមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលហ៊ាន ទទួលយកការតម្លើងអាវុធ ប្រភេទមីស៊ីល ចំងាយឆ្លាយពីអាមេរិកឡើយ។

របាយការណ៍ ដដែល ក៏បានសរសេរ បែបជាការផ្តល់យោបលជំនួសវិញថា រដ្ឋាភិបាលវ៉ាស៊ិនតោន គួរប្រើប្រាស់យុទ្ធសាស្ត្រថ្មី តាមរយៈការជួយគាំទ្រ និងលើកទឹកចិត្តប្រទេសជប៉ុន ក្នុងការអភិវឌ្ឍក្បាលគ្រាប់ មីស៊ីលថ្មី ដោយខ្លួនឯង ដើម្បីអាចការពារការ គម្រាមកំហែងណាមួយពីកងកម្លាំង របស់ចិនជាពិសេសនាវាចិន នៅក្បែរទៅតាមដែនសមុទ្រ។

រំលឹកដែរថា ក្រោយការប្រកាសចេញ ពីសន្ធិសញ្ញាប្រើប្រាស់អាវុធ នុយក្លេអ៊ែរ ចំងាយឆ្ងាយឬ the Intermediate-Range Nuclear Forces (INF) កាលពីឆ្នាំ២០១៩ ភ្លាមមន្ទីរប៉ង់តាហ្គោន បានប្រកាសថា នឹងស្វែងរកស្ថានីយ ឬមូលដ្ឋានទ័ពមួយចំនួន ដើម្បីអាចបំពាក់ប្រព័ន្ធអាវុធ ទាំងនោះនៅក្នុងតំបន់មួយចំនួន នៅតំបន់ប៉ាស៊ីហ្វិក ។

អ្នកជំនាញវិភាគ របស់ RAND លោក Jeffrey W.Hornung បានលើកឡើងថា មិនមានប្រទេសច្រើននោះទេ ដែលនឹងអាចទទួលយកទីតាំងនេះ ខណៈដែរថៃ ហ្វីលីពីន និងកូរ៉េខាងត្បូង ជាដើមប្រាកដជា នឹងបដិសេធប៉ុន្តែអូស្ត្រាលី និងជប៉ុន គឺជាបេក្ខភាពដ៏មានសក្តានុពលបំផុត៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top