បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា លោកប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការសុំទោសតាម ការទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែលលោក Naftali Bennett ជុំវិញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសរុស្សីថ្មីៗនេះ។
កាលពីចុងសប្តាហ៍កន្លងមក លោករដ្ឋមន្ត្រីការបរទេសរុស្សី Lavrov បានធ្វើការលើកឡើងមួយដែលបង្កឲ្យ មានភាពចម្រូងចម្រាសយ៉ាងខ្លាំង ចំពោះពលរដ្ឋអ៊ីស្រាអ៊ែល ដែលលោកបាននិយាយថាមេដឹកនាំ Adolf Hitler គឺទំនងជាមានពូជអំបូរជីដូន ឬជីតាជាប់សែស្រឡាយជនជាតិ ជ្វីហ្វដែលមានន័យថា មនុស្សមួយចំនួនដែលប្រឆាំង នឹងជនជាតិជ្វីហ្វខ្លាំងបំផុតនោះ គឺជាជនជាតិខ្លួនឯងនោះហើយ។
ទោះបីជាយ៉ាងណាក្តីការិយាល័យ របស់នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ លោកនាយករដ្ឋមន្ត្រី Bennett បានទទួលយកការសុំទោស លើកនេះពីលោក Putin ជំនួសឲ្យរដ្ឋមន្ត្រីរូបនោះហើយ ក៏បានថ្លែងអំណរគុណចំពោះកាយវិកា របស់លោកប្រធានាធិបតី ចំពោះជនជាតិជ្វីហ្វនិងប្រវត្តិសាស្ត្រ របស់ពួកគេផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី