ព័ត៌មានអន្តរជាតិ

EU គ្រោងបន្ថែមកញ្ចប់ ទណ្ឌកម្មសេដ្ឋកិច្ចទី៦ សម្រាប់ប្រឆាំងរុស្ស៊ី

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាគណកម្មការអឺរ៉ុបឬ EC បានប្រកាសអំពីពង្រាងទណ្ឌកម្ម​ កញ្ចប់ថ្មីជាលើកទី៦ ដែលប្រើប្រាស់សម្រាប់ប្រឆាំង ទៅនឹងសកម្មភាព របស់រុស្សីហើយក្នុងនោះសំដៅទៅលើ ការបញ្ឈប់កិច្ចព្រមព្រៀងអចលនទ្រព្យ ទាំងអស់ជាមួយនឹងជនជាតិរុស្សី និងក្រុមហ៊ុនរបស់រុស្សី។

ពង្រាងនោះក៏បានបញ្ជាក់លំអិតដែរថា អចលនទ្រព្យទាំងនោះនឹង ត្រូវហាមឃាត់ក្នុងការលក់ ឬផ្ទេរដោយផ្ទាល់ ឬទាំងដោយប្រយោលនៃ សិទ្ធិកាន់កាប់នៅក្នុងអចលនវត្ថុ ដែលមានទីតាំងនៅក្នុងទឹកដី នៃសហភាពអឺរ៉ុបព្រមទាំងសកម្មភាព វិនិយោគរួមដែលប៉ះពាល់ទៅនឹង អចលនវត្ថុទាំងនោះផងដែរ។

ពង្រាងដដែលនេះក៏បានបញ្ជាក់ដែរថា នឹងមិនឲ្យអនុញ្ញាតិឲ្យការអនុវត្ត ចំពោះជនជាតិរុស្ស៊ីដែលមិនមែន ជាពលរដ្ឋសហភាពអឺរ៉ុប និងខ្វះលិខិតអនុញ្ញាតស្នាក់នៅ ក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វានឹងមិនអនុវត្តចំពោះអ្នក ដែលមានសញ្ជាតិ ឬស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ឬប្រទេសស្វីសនោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top