ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ជំរុញឲ្យរុស្ស៊ី ដកទ័ពថយក្រោយ ដើម្បីបន្តការចរចាទ្វេភាគី

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសរបស់ លោកបានត្រៀមខ្លួនរួច ជាស្រេច ក្នុងការប ន្តកិច្ចចរចា ស្តីពីការដោះស្រាយជម្លោះជាមួយរុស្ស៊ី បន្ទាប់ពីកងកម្លាំងរុស្ស៊ី ត្រឡប់ទៅទីតាំង ដែលពួកគេឈរជើង មុនថ្ងៃទី២៤ ខែកុម្ភៈ។

លោក Zelensky ត្រូវបានដកស្រង់សម្ដីថា ពួកគេត្រូវដកទ័ព ចេញទៅខ្សែទំនាក់ទំនង បណ្ដោះអាសន្ន ឬ ខ្សែបែងចែកប្រទេសទាំងណពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

លោកបានសង្កត់ធ្ងន់ថា “មិនមែនស្ពានទាំងអស់” សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីត្រូវបានបំផ្លាញនោះទេ ។ គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានបើកការចរចាសន្តិភាព ផ្ទាល់មាត់ចុងក្រោយបង្អស់ របស់ពួកគេនៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីចុងខែមីនា គ្រាន់តែមិនទទួលវានលទ្ធផល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top