ព័ត៌មានអន្តរជាតិ

សម្ដេចប៉ាប ៖ អង្គការណាតូ ទំនងជាមូលហេតុ ដែលរុស្ស៊ី បើកប្រតិបត្ដិការ ពិសេសនៅអ៊ុយក្រែន

រ៉ូម ៖ កាសែត Politico របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា សម្តេច Pope Francis បានមានសង្ឃដីកាថា “ការព្រុស” របស់ណាតូ នៅមាត់ទ្វាររបស់រុស្ស៊ី ប្រហែលជាហេតុ នាំទៅដល់ប្រតិបត្តិការយោធា របស់រុស្ស៊ីនៅក្នុងប្រទេស អ៊ុយក្រែន។

របាយការណ៍បានឲ្យដឹងថា “ខណៈដែលលោក (ប្រកាន់ទោស) ប្រហែលជាមិនទៅឆ្ងាយ ដូចដែលនិយាយថា វត្តមានរបស់អង្គការណាតូ នៅក្នុងប្រទេសក្បែរនោះ ធ្វើជួយសម្រួលឲ្យទីក្រុងម៉ូស្គូ បើកការការឈ្លានពានអ៊ុយក្រែន” ។

ជាមួយគ្នានេះដែរ សម្តេច ប៉ាប បានធ្វើការកត់សម្គាល់នេះ ក្នុងបទសម្ភាសន៍ ជាមួយកាសែត អ៊ីតាលី Corriere della Sera ដែលបាន ចុះផ្សាយកាលពី ថ្ងៃ អង្គារថា អង្គការណាតូ ទំនងជាហេតុ ដែលនាំឲ្យផ្ទុះសង្គ្រាមនេះឡើង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top