ព័ត៌មានអន្តរជាតិ

រឿងរ៉ាវរបស់លោក Xi Jinping និងអ្នកម្តាយរបស់លោក

តាំងពីបុរាណកាលមក សេចក្តីស្រឡាញ់​ ដ៏អស្ចារ្យរបស់ម្តាយ ត្រូវបានកោតសរសើរ យ៉ាងទូលំទូលាយ ។
ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin គឺជាសមាជិកបក្ស កុម្មុយនិស្តចិន ដ៏ឆ្នើមមួយរួប ក៏ជាម្តាយដ៏រឹងមាំ ដែលចង់”ដោះស្រាយអ្វីៗ គ្រប់បែបយ៉ាងឱ្យបានល្អ”ដែរ ។

“យកចិត្តទុកដាក់ ចំពោះការបង្រៀន តាមរយៈពាក្យសំដី និងការប្រព្រឹត្តរបស់ខ្លួន ដើម្បីបង្រៀនចំណេះដឹង និងបណ្តុះសីលធម៌” លោកស្រី Qi Xin តែងតែ ចិញ្ចឹមបីបាច់កុមារ និង អប់រំកុមារដោយឥរិយាបថក្រុមគ្រួសារដ៏ល្អ ។ ក្នុងការរំពឹងទុកចំពោះលោក Xi Jinping មានការទទួលខុសត្រូវ ចំពោះប្រទេសជាតិ និងប្រជាជន ។

ការធ្វើជាឪពុកម្តាយ គឺជារឿងល្អបំផុត ក្រោមមេឃ ហើយការធ្វើជាកូន គឺជាភាពកត្តញូធំបំផុត ក្រោមមេឃ ។
ឥឡូវនេះ សូមចាប់អារម្មណ៍ នឹងមនោសញ្ចេតនា រវាងលោក Xi Jinping និងអ្នកម្តាយតាមរយៈរឿងរ៉ាវខ្លីៗ មួយចំនួនខាងក្រោមនេះ ។
“ការសាក់ពាក្យលើខ្នង ឈឺណាស់! ” “ពិតជាឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ”
ពេលលោក Xi Jinping មានអាយុ ៥ ឬ ៦ ឆ្នាំ ម្តាយបានបង្រៀនគាត់ឱ្យ “បម្រើប្រទេសជាតិ ដោយភក្តីភាព”។
ពេលនោះ ម្ដាយបានដឹកគាត់លើខ្នង ទៅកាន់ហាងលក់សៀវភៅស៊ីនហួ ។
ម្ដាយបានបានទិញសៀវភៅតូច ដែលនិយាយអំពីរឿង Yue Fei នៅហាងលក់សៀវភៅ ។ បន្ទាប់ពីទិញសៀវភៅ ហើយម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពីរឿងរ៉ាវ ” បម្រើប្រទេសជាតិ ដោយភក្តីភាព” និង”ម្តាយYue Feiសាក់ពាក្យ” ។
តាំងពីពេលនោះមក ពាក្យ”បម្រើប្រទេស ដោយភក្តីភាព” ដូចជាពូជមួយគ្រាប់បានដាំដុះ នៅក្នុងចិត្តរបស់លោក Xi Jinping និងបានក្លាយទៅជាគោលដៅ ដែលលោកស្វែងរកពេញមួយជីវិត ។

នៅអាយុ ១៥ ឬ ១៦ ឆ្នាំ លោក Xi Jinping បានទៅរស់នៅទីជនបទ ហើយបានមកដល់ ភូមិ Liangjiahe ដែលស្ថិតនៅភាគខាងជើងខេត្ត Shaanxi ប្រទេសចិន ក្លាយជាយុវជនមានចំណេះដឹងម្នាក់ ។ ចាប់តាំងពីពេលនោះមក លោកនិងគ្រួសារ របស់លោកបានបែកគ្នា ៧ ឆ្នាំ ។
ម្តាយរបស់លោក បានដេរកាបូបម្ជុល អោយលោក Xi Jinping ហើយបានប៉ាក់អក្សរ ពណ៌ក្រហមធំៗ ចំនួនបីនៅលើវា ៖ ចិត្តរបស់ម្តាយ!
ក្នុងរយៈពេល ៧ ឆ្នាំ នៃការរស់នៅជនបទពាក្យ” ចិត្តរបស់ម្តាយ” បានកំដរការធំធាត់ឡើង ជាមួយលោក Xi Jinping ក្នុងពេលវេលាដ៏លំបាក ។
ពេលចាកចេញពីភូមិ Liangjiahe លោក Xi Jinping បានប្រគល់កាបូបម្ជុលនេះ ទៅឱ្យអ្នកជិតខាង របស់លោកឈ្មោះ Zhang Weipang ដើម្បីទុកជាអនុស្សាវរីយ៍ ដូចដែលលោកបានថ្លែងដូច្នោះថា “ខ្ញុំបានចាកចេញហើយ ប៉ុន្តែខ្ញុំបានទុកចិត្ត របស់ខ្ញុំនៅទីនេះ” ។
“ធ្វើការងារឱ្យបានល្អ រៀនសូត្រឱ្យបានល្អ ចាត់ចែងរឿងទាំងអស់ ឱ្យបានល្អ “ការផ្តាំផ្ញើរបស់លោកXi Zhongxun ចំពោះភរិយា លោកស្រីQi Xinបានចាត់ទុកវាជា បាវចនាឆាកជីវិត ហើយលើកទឹកចិត្ត ដល់លោកXi Jinpingជាមួយនេះ ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០០១ លោកXi Jinping មិនអាចជួបជុំជាមួយឪពុកម្តាយ របស់គាត់បានទេ ដោយសារការងារ ។ អ្នកម្តាយQi Xinបានហៅទូរស័ព្ទលោកXi Jinping ដែលកំពុងកាន់ មុខតំណែង ជាអភិបាលខេត្តFujian កាលនោះដោយបានផ្តែផ្តាំយ៉ាងស្មោះថា ដរាបណាអ្នកធ្វើការងារ ឱ្យបានល្អ វាគឺជាភាពកត្តញូធំបំផុត ចំពោះឪពុកម្តាយ”។

ជាច្រើនឆ្នាំកន្លងមក លោកXi Jinpingបានចងចាំដំបូន្មាន របស់អ្នកម្ដាយ លោកបានខិតខំធ្វើការងារ ពេញថ្ងៃនិងយប់ ហើយអនុវត្តពាក្យសម្បថ “ខ្ញុំនឹងមិនអាត្មានិយម មិនខកខានប្រជាជន” ជាមួយនឹងការងារជាក់ស្តែង ។

អ្នកម្តាយរបស់អ្នក គឺជាសមាជិកបក្ស កុម្មុយនិស្តចិនដ៏ឆ្នើម!” ។ លោកXi Zhongxunធ្លាប់កោតសរសើរ លោកស្រីQi Xin ដោយស្មោះនៅចំពោះមុខកូនៗ។

លោកស្រីQi Xin បានរក្សាទម្លាប់រស់ នៅបែបសាមញ្ញអស់រយៈពេលជាច្រើនឆ្នាំ មិនដែលទាមទារការចាត់ទុក ពិសេសដោយសារជា ភរិយារបស់លោកXi Zhongxunនោះទេ លោកស្រីត្រឹមតែចូលរួមក្នុង សកម្មភាពកិច្ចការទូតមួយលើកប៉ុណ្ណោះ ក្នុងនាមជាភរិយា របស់ឧបនាយករដ្ឋមន្ត្រី ។
ឥរិយាបឋស្អាតស្អំនិង ចុះសម្រុងគ្នាបានតាំងគ្រឹះ សម្រាប់គុណតម្លៃ របស់លោកXi Jinping ។ ចំពោះជំហាននីមួយៗ របស់លោកXiJinping លោកស្រីQi Xinសុទ្ធតែបានលើកទឹកចិត្ត និងផ្តល់ដំបូន្មានដោយទាន់ពេលវេលា ។

ពេលកាន់មុខតំណែងជាអភិបាលខេត្ត Fujian លោកស្រីQi Xinតែងតែសរសេរសំបុត ឱ្យលោកតាមទម្លាប់ក្រុមគ្រួសារ ដោយប្រាប់ថា “ត្រូវធ្វើការយ៉ាង ប្រយ័ត្ននៅទីខ្ពស់” ហើយបានផ្តែផ្តាំលោក ឱ្យតឹងរ៉ឹងជាមួយខ្លួន។

បើក្រុមគ្រួសារមួយមានសេចក្តីសប្បុរស នោះប្រទេសទាំងមូល នឹងមានសេចក្តីសប្បុរស ។ ស្មារតីបង្កើតគណបក្ស ដើម្បីបម្រើប្រជាជន និងបម្រើប្រជាជនដោយស្អាតស្អំ គឺត្រូវបានដិតជាប់យ៉ាងជ្រាលជ្រៅ នៅក្នុងទស្សនៈនិងការអនុវត្ត នៃអភិបាលកិច្ចជាតិរបស់លោកXi Jinping។
ចាប់តាំងពីពេលនោះមកពីស្រុក Zhengding ដល់ខេត្ត Fujian ពីខេត្ត Zhejiang ដល់ ក្រុង Shanghai និងបន្ទាប់មកទៅកាន់រដ្ឋាភិបាលមជ្ឈិម បំណងដើមរបស់លោកកាន់តែមានភាពរឹងមាំតាមពេលវេលា និងមិនដែលផ្លាស់ប្តូរឡើយ ។

កាលពីរដូវផ្ការីក ឈានចូលរដូវក្តៅឆ្នាំ២០០០ តាមការផ្តាំផ្ញើ របស់លោក Xi Zhongxun លោកស្រី Qi Xin បានទៅទស្សនាតំបន់បដិវត្តន៍ចាស់ ដែលស្ថិតនៅព្រំដែនខេត្ត ចំនួនបី Shaanxi-Gansu-Ningxia។ ទស្សនកិច្ចលើកនេះ បានចំណាយរយៈពេល ៤០ ថ្ងៃ ចម្ងាយនៃការធ្វើដំណើរលើសពី ៤០០០ គីឡូម៉ែត្រ ។

ឃុំ Zhao jin ជាស្នូលនៃតំបន់មូលដ្ឋានបដិវត្តន៍ Shaanxi-Gansu-Ningxia លោកស្រី Qi Xin បានឃើញសាលាបឋម សិក្សាកងទ័ពក្រហមBeiliang បន្ទប់រៀនទ្រុឌទ្រោម សម្ភារៈរៀន សូត្រហួសសម័យ ក៏បំផុសក្រុមគ្រួសាររួមគ្នាបរិច្ចាគទឹកប្រាក់ ចំនួន ១៥ ម៉ឺនយ៉ាន់ ដើម្បីជួយសាលាបឋម សិក្សាកងទ័ពក្រហមBeiliang ផ្លាស់ទីតាំងនិងកសាងឡើងវិញ ។

នាខែឧសភា ឆ្នាំ២០១៨ កូនសិស្សសាលានោះបានសរសេរ សំបុត្រផ្ញើជូនលោកXi Jinping អគ្គលេខាធិការមជ្ឈឹមបក្ស កុម្មុយនិស្តចិន ដើម្បីរាយការណ៍ ពីចំណាប់អារម្ម នៃ ការរៀនប្រវត្តិសាស្ត្របដិវត្តន៍ និងសភាពការណ៍អភិវឌ្ឍន៍ របស់សាលា។ មួយសប្តាហ៍ក្រោយ ពួកគេទទួលបាន សំបុត្រតបវិញ ពីលោកXi Jinping ដែលបានលើកទឹកចិត្តពួកគេថា គួរបន្តវេនហ្សែនបដិវត្តន៍ក្រហម ឱ្យទៅជំនាន់ក្រោយៗទៀត ។

មិនដែលបំភ្លេចប្រវត្តិ សាស្ត្រតស៊ូ នៃបក្សនិងជាតិឡើយ ។ បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨មក លោកXi Jinping បានចុះទៅត្រួតពិនិត្យតំបន់ បដិវត្តន៍នៅទូទាំងប្រទេសចិនជាច្រើនដង ។

ក្នុងការិយាល័យរបស់លោក Xi Jinping រូបភាពជាច្រើនសន្លឹក ដែលលោកថតជាមួយមាតាបិតា និងក្រុមគ្រួសារត្រូវបាន ដាក់ជាយូរឆ្នាំមកហើយ។ ក្នុងនោះមានរូបភាពមួយ គឺលោក Xi Jinping កាន់ដៃរបស់មាតា Qi Xin ដើរលំហែកាយ ។

រូបភាពមួយទៀតត្រូវបានដាក់លើ ធ្នើសៀវភៅជាលើកទីមួយកាលពីលោកថ្លែង សុន្ទរកថាឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២១ ។ ក្នុងរូបភាពនេះលោក Xi Jinping និងភរិយាលោកស្រី Peng Liyuan បានទ្រលោកស្រី Qi Xin ឯដៃរបស់អ្នកម្តាយនិងកូនកាន់គ្នាយ៉ាងតឹង ។

ការកាន់ដៃ ជាកាយវិកាធម្មតា រូបភាពបានចាប់យកគ្រា សាមញ្ញទូទៅ ឱ្យក្លាយជាការចងចាំក៏ក្តៅ ។
កាលយុវវ័យចាប់ផ្តើមចេញដំណើរ មិនថាទៅដល់ទីឆ្ងាយប៉ុណ្ណាក្តី គឺកាន់ដៃមាតាបិតាជារហូត យកចិត្តទុកដាក់ថែទាំក្រុមគ្រួសារជារហូត ។
ច្រើនឆ្នាំកន្លងផុតទៅ មិនថាការងារ តួនាទីបានកែប្រែយ៉ាង ណាក្តី លោក Xi Jinping បានចងចាំការផ្តាំផ្ញើរបស់អ្នកម្តាយជានិច្ច លោកបានប្រកាន់ខ្ជាប់ បំណងដើម រ៉ាប់រងទំនួលខុសត្រូវ ដែលលោកត្រូវទទួល ។ ការបម្រើប្រជាជន គឺជាភាពកត្តញូ ដ៏ខ្លាំងបំផុតរបស់លោក Xi Jinping ចំពោះមាតា៕

To Top